Chompoo ឈានជើង​ចូល​កម្មវិធីជាមួយ​ឈុតវាលចេញដើមទ្រូង​ កាច់រាងយ៉ាងហំ

  • 2018-07-05 09:12:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រីស្អាត​កូន ២​ Chompoo Araya បាន​បង្ហាញ​វត្តមាន​ជាមួយ​ឈុត​សម្លៀកបំពាក់​ដ៏​សិចស៊ី​ក្នុង​កម្មវិធី​ "Paris Haute Couture Fashion Week 2018” ដើម្បី​ទស្សនា​ការ​បង្ហាញ​ម៉ូដ​ជា​ច្រើន​ដែល​ជា​ស្នាដៃ​រចនា​របស់​អ្នក​​ច្នៃម៉ូដ​ដ៏​ល្បី​ Zuhair Murad។

ឈុត​ពណ៌​ស ១សម្រាប់ច្នៃ​ជា​ពិសេស​ដែល​ Chompoo គ្រង​នា​ពេល​នោះ​ពិត​ជា​ស្រស់​ស្អាត​ ប៉ុន្តែ​បែប​សិចស៊ី​ ចំហទ្រូង រំលេចសម្រស់របស់​នាង​យ៉ាង​ត្រដែត​ពេញកម្មវិធី ​និងប្រមូល​បាន​ចំណាប់​អារម្មណ៍​ពី​សំណាក់​អ្នក​ចូលរួម​ផ្សេង​ទៀត​គួរសម។

ដូច​ប្រិយមិត្ត​មួយ​ចំនួន​បាន​ជ្រាប​រួច​មក​ហើយ​ថា​ តារា​ស្រី​រូប​នេះ​តែង​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​មិន​ជារឿយៗ​​ក្នុង​កម្មវិធី​បង្ហាញ​ម៉ូដ​ខ្នាត​អន្តរជាតិ​នៅបរទេស ជា​ពិសេស​នៅ​មួយ​រយៈ​ចុង​ក្រោយ​ Chompoo មានការមមាញឹក​ច្រើន​ក្នុងការធ្វើ​ដំណើរ​ចុះ​ឡើង​បរទេស​ញឹកញាប់៕

ប្រភព៖ posttoday   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម