ក្ដៅ! UEFA ប្រកាសជាផ្លូវការនូវការផ្លាស់ប្ដូរធំមួយ ក្នុង Champions League ចាប់ពីរដូវកាលក្រោយ
- 2018-07-05 11:01:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 5
ក្ដៅ! UEFA ប្រកាសជាផ្លូវការនូវការផ្លាស់ប្ដូរធំមួយ ក្នុង Champions League ចាប់ពីរដូវកាលក្រោយ
ចន្លោះមិនឃើញ
អម្បាញ់មិញនេះ សហភាពនៃសមាគមបាល់ទាត់អឺរ៉ុបហៅកាត់ថា UEFA បានប្រកាសជាផ្លូវការនូវការផ្លាស់ប្ដូរធំមួយ ក្នុងកម្មវិធី Champions League ចាប់ពីរដូវកាល ២០១៨/១៩ តទៅ។
ការផ្លាស់ប្ដូរនោះ គឺការអនុញ្ញាតឲ្យមានការដូរចូលនូវកីឡាករទី ៤ ក្នុងការប្រកួតដែលឈានដល់វគ្គថែមម៉ោង។
ការផ្លាស់ប្ដូរនេះ ក៏នឹងកើតឡើងផងដែរ ក្នុងកម្មវិធីអឺរ៉ុបបាល់ទាត់ផ្សេងទៀត រួមមាន Europa League, UEFA Super Cup, the Women's Champions League, European Championship និង European Women's Championship។
ដោយឡែកចំពោះកម្មវិធី UEFA Youth League, European Championship សម្រាប់ឈុតយុវជនវ័យក្រោម ១៧ និង ១៩ឆ្នាំ ស្ថាប័នបាល់ទាត់កំពូលអឺរ៉ុបមួយនេះ បានដាក់ចេញនូវការអនុញ្ញាតឲ្យមានការដូរកីឡាករចំនួន ៥ ដង ក្នុងប្រកួតដែលមានការថែមម៉ោង។
សូមបញ្ជាក់ផងដែរថា ការអនុញ្ញាតឲ្យមានការដូរចូលនូវកីឡាករទី ៤ ក្នុងប្រកួតថែមម៉ោង ត្រូវបានអនុវត្តរួចហើយក្នុងកម្មវិធី World Cup លើកនេះ៕