ជិត​មាន​ហើយ​ស្មាតហ្វូន RAM 8GB តម្លៃ​អាច​ក្រោម ៤០០ ដុល្លារ

  • 2018-07-06 03:43:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ូឌែល Honor 10 GT របស់​ក្រុមហ៊ុន Huawei ត្រូវ​បាន​រំពឹង​នឹង​ដាក់​បង្ហាញ​ជា​ផ្លូវការ​នា​ពេល​ខាង​មុខ​នេះ ជាមួយ​លក្ខណៈ​សម្បត្តិ​ពិសេស​អម​ទំហំ RAM 8GB មុន​គេ​បង្អស់​ក្នុង​ត្រកូល​ស្មាតហ្វូន​យក្ស​ប្រទេស​ចិន។ បន្ត​អភិវឌ្ឍ​លើ​ជំនាន់​សិស្ស​ប្អូន Honor 10 ទើប​ចេញ​លក់​កាល​ពី​ឧសភា​ក្នុង​ទីផ្សារ​សកល ស្ថិត​ក្នុង​ជម្រើស RAM 4GB/6GB។

ក្រៅ​ពី​ការ​បន្ថែម​ទំហំ RAM ស្មាតហ្វូន​ជំនាន់​ក្រោយ​នេះ ក៏​នឹង​បន្ត​ប្រើ​លក្ខណៈ​សម្បត្តិ​ផ្នែក​ឯ​ទៀត​ដូច​ Honor 10 ជំនាន់​ធម្មតា ដោយ​មាន​អេក្រង់ ៥,៨ អ៊ីញ កម្រិត​បង្ហាញ ២ ២៨០ x ១ ០៨០p ប្រភេទ LCD Display អម​ទ្រនាប់​ស្កេន​ខ្ចៅ​ដៃ​លើ​ប៊ូតុង Home។ ក្បែរ​ស្នាម​ឆក​កណ្តាល បង្កប់​ Sensor កាមេរ៉ា​មុខ​ទំហំ 24MP និង​ខាង​ក្រោយ​ភ្លោះ 16MP + 24MP។

បំពាក់​ឈីប Kirin 970 មាន​ថាមពល​ថ្ម ៣ ៤០០mAh បន្ត​ប្រើ​រន្ធ​ដោត​កាស ៣,៥ ម.ម និង​រន្ធ​សាក USB Type-C។ ដោយ​ដំឡើង​ត្រឹម​ទំហំ RAM ពោល​គឺ Honor 10 GT ត្រូវ​បាន​គេ​រំពឹង​នឹង​ឡើង​ថ្លៃ​បន្តិចបន្តួច អស់​ច្រើន​ត្រឹម ២ ៥៩៩ យន់ ឬ ៣៩១ ដុល្លារ​ តែ​ប៉ុណ្ណោះ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ theverge   ប្រែ​សម្រួល៖ កៅ រក្សា