Real Madrid ទិញ​បាន​កីឡាករ​អេស្ប៉ាញ​វ័យ​ក្មេង​ម្នាក់​តម្លៃ​៤០​លាន​អឺរ៉ូ

  • 2018-07-06 02:16:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Real Madrid បាន​យល់​ព្រម​​ផ្ទេរ​យក​ខ្សែ​ការពារ​ស្ដាំ​សញ្ជាតិ​អេស្ប៉ាញ Alvaro Odriozola ពី​ Real Sociedad  ក្នុង​តម្លៃ​៤០​លាន​អឺរ៉ូ។

កីឡាករ​វ័យ​២២​ឆ្នាំ​ដែល​មាន​ឈ្មោះ​ទៅ​លេង​ World Cup ជាមួយ​អេស្ប៉ាញ​ឆ្នាំ​នេះ បាន​​ចុះ​កុងត្រា​រយៈពេល​៦​ឆ្នាំ​នៅ​កីឡដ្ឋាន Bernabeu។ ​ការ​មក​ដល់​ទឹក​ដី​ទីក្រុង​ Madrid កីឡាករ​វ័យ​ក្មេង Odriozola ត្រូវ​ប្រជែង​តំណែង​ជាមួយ​សិស្ស​ច្បង Dani Carvajal ដែល​កំពុង​លេង​តំបន់​ការ​ពារ​ស្ដាំ​ស្រាប់។

Alvaro Odriozola ​ជា​យុវជន​ចេញ​ពី​ក្លឹប Real Sociedad ផ្ទាល់​។ ក្នុង​ឆ្នាំ​២០១៧​ គេ​ក៏​បាន​ឡើង​មក​ក្រុម​ធំ។ រដូវ​កាល​២០១៧-១៨ គេ​បង្ហាញ​ខ្លួន​នៅ La Liga ​​បាន​៣៥​ប្រកួត បាន​បញ្ជូន​គ្រាប់​បាល់​ឲ្យ​មិត្ត​រួមក្រុម​ទាត់​ចូល​៤​គ្រាប់ និង​​លេង​នៅ Europa League បាន​៦​ប្រកួត​ ទាត់​ចូល​១​គ្រាប់៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម