ទីបំផុត Facebook សុំទោសវៀតណាម រឿងផែនទីខុសបច្ចេកទេស
- 2018-07-06 03:45:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីបំផុត Facebook សុំទោសវៀតណាម រឿងផែនទីខុសបច្ចេកទេស
ចន្លោះមិនឃើញ
កាលពីល្ងាចម្សិលមិញនេះ Facebook បានបញ្ចេញសារសុំទោសប្រទេសវៀតណាមជាផ្លូវការ ពាក់ព័ន្ធនឹងការមិនបានរាប់បញ្ចូលប្រជុំកោះ Paracel និង Spratly នៅក្នុងផែនទីទឹកដីប្រទេសវៀតណាមលើបណ្ដាញសង្គមរបស់ខ្លួន។
អ្នកនាំពាក្យរបស់ Facebook បានសម្រង់សម្ដីសុំទោសថា ៖ "យើងទទួលបានមតិខ្លះៗពីអ្នកប្រើប្រាស់ក្នុងប្រទេសវៀតណាមអំពីភាពមិនត្រឹមត្រូវនៃទីតាំងផែនទីដែលប្រើលើ Facebook Ad Manager។ យើងបានធ្វើស៊ើបអង្កេតនិងរកឃើញថានេះជាបញ្ហាបច្ចេកទេស។ យើងបានដោះស្រាយបញ្ហានេះ នឹងបញ្ចេញការអាប់ដេតថ្មីទូទាំងសកលលោក។ យើងសូមធ្វើការសុំទោសដល់អ្នកប្រើប្រាស់ ចំពោះការធ្វើឲ្យមានការភ័ន្តច្រឡំនេះ”។
អ្នកនាំពាក្យខាងលើក៏បានបន្ថែមថា ៖ "រដ្ឋាភិបាលវៀតណាមក៏បានសួរយើងអំពីបញ្ហានេះដែរ ហើយយើងក៏បានបកស្រាយរួចរាល់ហើយដែរ”។
សារសុំទោសនេះ កើតមានឡើងក្រោយពីប្រជាជាតិវៀតណាមមួយចំនួន ទទូចឲ្យ Facebook និយាយសុំទោសទៅកាន់ពួកគេ ទោះបីជាកំហុសលើផែនទីត្រូវបានដោះស្រាយរួចហើយក្ដី៕