Klopp ចូលរួម​ផ្ញើ​សារ​លើក​ទឹក​ចិត្ត​​ក្មេង​ៗ​ថៃ ដែល​កំពុង​ជាប់​ក្នុង​រូង​ភ្នំ

  • 2018-07-06 06:47:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បន្ទាប់​ពី​ព័ត៌មាន​ល្បី​ទូទាំង​ពិភពលោក អ្នក​ចាត់​ការ​របស់​ក្លឹប​ហង្សក្រហម​ Liverpool លោក Jurgen Klopp បាន​​ផ្ញើ​សារ​លើក​ទឹក​ចិត្ត​និង​ជូនពរ​ដល់​កុមារ​ថៃ​ទាំង​១២​និង​គ្រូ​បង្វឹក​​ម្នាក់​ដែល​កំពុង​ជាប់​ក្នុង​រូង​ភ្នំ​​ថាំ​ហ្លួង។

ក្នុង​វីដេអូ​ផ្ញើ​​ដែល​អ្នក​ចាត់​ការ​សញ្ជាតិ​អាល្លឺម៉ង់​ផ្ញើ​ទៅ​កាន់​ CNN លោក​បាន​និយាយ​ថា៖ "តាំង​នាម​នៃ​គ្រួសារ​ LFC ទាំង​អស់ ពួក​យើង​​ជូនពរ​អ្នក​ចេញ​ពី​ដួង​ចិត្ត​របស់​ពួក​យើង។ ត្រូវ​រឹងមាំ ពួក​យើង​នៅ​ជាមួយ​អ្នកជានិច្ច។ ពួក​យើង​កំពុង​តាមដាន​គ្រប់​ព័ត៌មាន​ទាំង​អស់ និង​សង្ឃឹម​រាល់​វិនាទី​ថា​ អ្នក​នឹង​ឃើញ​ពន្លឺ​ថ្ងៃ​ម្ដង​ទៀត"។

ក្រៅ​ពី Jurgen Klopp ខ្សែ​ការពារ​របស់​ Man Cityកីឡាករ​ John Stones ក៏​សង្ឃឹម​ថា មនុស្ស​ជាប់​ក្នុង​រូង​ភ្នំ​ទាំង​អស់​នឹង​អាច​ចេញ​ដោយ​សុវត្ថិភាព​ផង​ដែរ។ មក​ទល់​ពេល​នេះ​កុមារ​ថៃ​ទាំង​១២​និង​គ្រូ​បង្វឹក​​ម្នាក់​ត្រូវ​បាន​រក​ឃើញ និង​កំពុង​បន្ត​រង​វិធី​សោះ​រំដោះ​ពួក​គេ​ចេញ​ពី​រូង​ភ្នំ។

ស្របពេល​ព័ត៌មាន​ព្រឹក​មិញ​មាន​ដំណឹង​​ថា អតីត​អ្នក​ជ្រមុជ​ទឹក​នៃ​កងទ័ព​ជើងទឹក​ថៃ​ម្នាក់ ដែល​បាន​ចូលរួម​ក្នុង​ប្រតិបត្តិការ​ដើម្បី​សង្គ្រោះ​ក្មេង​​ៗ រួម​ទាំង​គ្រូ​បង្វឹក​របស់​ពួកគេ នៅ​ក្នុង​រូងភ្នំ​ថាំហ្លួង នៃ​ខេត្ត​ឈៀងរ៉ាយ បាន​ស្លាប់​បាត់​បង់​ជីវិត​​ពេល​កំពុង​ធ្វើ​ការ៕ ​

អ្នក​ជ្រមុជ​ទឹកថៃ​ដែល​ស្លាប់

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ