ដូណាល់ ត្រាំ ផ្ញើអំណោយវិសេសវិសាលមួយដល់គីម ជុងអ៊ុន ក្រោយជំនួបកំពូល

  • 2018-07-06 07:05:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ​ត្រូវ​បាន​រាយការណ៍​ថា​ផ្ញើ​អំណោយ​មួយ​ដល់​លោក គីម ជុងអ៊ុន តាម​រយៈ​រដ្ឋលេខាធិការ​របស់​ខ្លួន​ដែល​ធ្វើ​ដំណើរ​ទៅ​​កូរ៉េខាងជើង​នៅ​ថ្ងៃ​សុក្រ​នេះ។

នៅ​ក្នុង​ដំណើរ​ទៅ​កាន់​កូរ៉េ​ខាង​ជើង​នេះ រដ្ឋលេខាធិការ​អាមេរិក​លោក Mike Pompeo បាន​នាំ​យក​អំណោយ​ជា​ស៊ីឌី​មួយ​ដែល​មាន​ចម្រៀង​មួយ​បទ​ក្រោម​ចំណង​ជើង​ថា "បុរស​រ៉ុកកែត​” ច្រៀង​ដោយ​អ្នក​ចម្រៀង​អង់គ្លេស Elton John។ លើស​ពី​នេះ​ទៀត លោក​ត្រាំ ថែម​ទាំង​បាន​សរសេរ​សារ​មួយ និង​ចុះ​ហត្ថលេខា​លើ​ស៊ីឌី​នោះ​ទៀត​ផង។

(លោក Mike Pompeo និង គីម ជុងអ៊ុន)

គួរ​ឲ្យ​ដឹង​ថា នៅ​ក្នុង​ជំនួប​កំពូល​កាល​ពី​ខែ​មុន​នៅ​ប្រទេស​សិង្ហបុរី លោក ដូណាល់ ត្រាំ បាន​សួរ​គីម ជុងអ៊ុន​ថា​តើ​លោក​ស្គាល់​ចម្រៀង​មួយ​បទ​នេះ​ដែរ​ឬ​ទេ។ ប៉ុន្តែ​មេដឹកនាំ​កូរ៉េ​ខាង​ជើង​រូប​នេះ ឆ្លើយ​ថា​ខ្លួន​មិន​ស្គាល់​ទេ ហេតុ​ដូច​នេះ​ហើយ​ទើប​លោក ដូណាល់ ត្រាំ​បាន​ផ្ញើ​អំណោយ​ជា​ស៊ីឌី​នេះ​តែ​ម្ដង៕

ចុចអាន ៖

ប្រភព៖ Businessinsider   ប្រែសម្រួល ៖ រ័ត្ន

អត្ថបទពេញនិយម