FIFA អញ្ជើញ​ក្មេង​ទាំង​១២​រួម​ទាំង​គ្រូ​ម្នាក់​ទៅ​មើល Final WC ប្រសិន​ចេញ​ទាន់

  • 2018-07-06 07:22:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​សហព័ន្ធ​បាល់ទាត់​ពិភពលោក Gianni Infantino បាន​ផ្ញើ​សំបុត្រ​ទៅ​លោក  Pol Gen Somyot Poompanmoung ដែល​ជា​ប្រធាន​សហព័ន្ធ​បាល់ទាត់​ថៃ​ ដោយ​អញ្ជើញ​​ក្មេង​ទាំង​១២​និង​គ្រូ​របស់​ពួក​គេ​ឲ្យ​ទៅ​ទស្សនា​ World Cup ផ្ដាច់ព្រ័ត្រ​នៅ​ទីក្រុង Moscow ប្រទេស​រុស្សី។

World Cup វគ្គ​ផ្ដាច់ព្រ័ត្រ​នឹង​រៀប​ចំ​ប្រកួត​នៅ​ថ្ងៃ​ទី ១៥ ខែ កក្កដា ឆ្នាំ​ ២០១៨។ នេះ​មាន​ន័យ​ថា ប្រសិន​ពួក​គេ​ទាំង​១៣​នាក់​អាច​ចេញ​មក​ទាន់​ពេល​ នោះ​នឹង​មាន​ឱកាស​ទៅ​ទស្សនា​ផ្ទាល់​ការ​ប្រកួត​ដ៏​ធំ​ដែល​រៀបចំ​៤​ឆ្នាំ​ម្ដងនេះ។

បញ្ជាក់​ថា ក្មេង​ៗ​ទាំង​១២​ដែល​ជា​ក្រុម​បាល់ទាត់​ឈ្មោះ​ថា ​ជ្រូក​ព្រៃ​និង​គ្រូ​របស់​ពួក​គេ​ម្នាក់​បាន​ជាប់​ក្នុង​រូង​ភ្នំ​ថាំហ្លួង​ ប្រទេស​ថៃ​តាំង​ពី​ថ្ងៃ​ទី ២៣ ខែ មិថុនា​រហូត​ដល់​ពេល​នេះ៕

ប្រភព៖ Bangkokpost   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ