ភ្នាក់ងារ​ Ronaldo និយាយ​យ៉ាង​ណា អំពីពាក្យចចាមអារ៉ាមកីឡាករ​ទៅ​ចូល​រួម​ជាមួយ Juventus?

  • 2018-07-06 11:20:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្នាក់​ងារ​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo លោក Jorge Mendes ថា បើ​កីឡាករ​ពិត​ជា​ចាក​ចេញ​ពី Real Madrid មែន គឺ​ចេញ​ដើម្បី "ដំណាក់​កាល និង​ការ​ប្រកួត​ប្រជែង​ថ្មី​មួយ​ទៀត"។

ភ្នាក់​ងារ​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo លោក Jorge Mendes

លោក Mendes បាន​និយាយ​សារព័ត៌មាន​ព័រទុយហ្គាល់ Record ថា៖ "ប្រសិន​ Cristiano Ronaldo ពិត​ជា​ចាក​ចេញ​ពី​ក្លឹប Real Madrid មែន គេ​នឹង​សម្ដែង​ការ​គោរព​ដឹង​គុណ​ជា​រៀង​រហូត​ដល់​ក្លឹប ប្រធាន​ ក្រុម​ទាំង​មូល ក្រុម​គ្រូពេទ្យ ព្រម​ទាំង​អ្នក​គាំទ្រ​ទាំង​អស់​ទូទាំង​ពិភពលោក។ បើ​មាន​ការ​ចាក​ចេញ​ពិត​មែន គឺ​មក​ពី Ronaldo ចង់​បាន​ដំណាក់​កាល និង​ការ​ប្រកួត​ប្រជែង​ថ្មី​មួយ​ទៀត ក្នុង​អាជីព​ដ៏​ជោគជ័យ​របស់​គេ"។

សំដី​ដូច្នេះ​របស់​ភ្នាក់ងារ Ronaldo ធ្វើ​ឡើង​ បន្ទាប់​ពី​មាន​របាយការណ៍​ជា​ច្រើន​ដែល​ថា Juventus កំពុង​តាម​ទិញ​កីឡាករ​ពី​ក្លឹប Ronaldo ក្នុង​តម្លៃ​ ១០០ លាន​អឺរ៉ូ (ប្រមាណ ១១៦ លាន​ដុល្លារ​សហរដ្ឋអាមេរិក)។ លើស​ពី​នេះ កាល​ពី​ម្សិល​មិញ អតីត​ថ្នាក់​ដឹកនាំ Juventus ម្នាក់ ក៏​បាន​បង្ហើប​ដែរថា បន្ទាប់​ពី​បាន​និយាយ​ជាមួយ "មនុស្ស​សំខាន់​មួយ​ចំនួន" លោក​យល់​ថា Ronaldo បាន​ចុះ​ "កុងត្រា​រួច​រាល់" ជាមួយ​ក្លឹប​យក្ស​អ៊ីតាលី។

សូម​បញ្ជាក់​ផង​ដែរ​ថា Ronaldo បាន​ចូល​រួម​ជាមួយ​ក្លឹប​​អេស្ប៉ាញ​ Real Madrid កាល​ពី​ឆ្នាំ ២០០៩។ ក្នុង​រយៈ​ពេល​ ៩ ឆ្នាំ​នៅ​ក្លឹប កីឡាករ​ស៊ុត​ចូល ៤៥០ គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន ៤៣៨លើក៕

ប្រភព៖ Four Four Two   ប្រែ​សម្រួល៖ ហ៊ីម រស្មី