តេជគុណ គូ សុភាព ផលិតភាពយន្តខ្លីជាលើកទី៣ បង្កប់សារអប់រំ ទស្សនាហើយទប់ទឹកភ្នែកមិនជាប់​

  • 2018-07-07 06:40:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្តខ្លីអប់រំបែបព្រះពុទ្ធសាសនា ដែលនិពន្ធ និងផលិតដោយ ព្រះតេជគុណ គូ សុភាព ទទួលបានជោគជ័យ ផ្សាយបុណ្យកុសលទៅកាន់អ្នកទស្សនាកើតបញ្ញារាប់លាននាក់លើបណ្តាញសង្គម Facebook។

ទើបតែប៉ុន្មានម៉ោងមុននេះ ព្រះតេជគុណ ក៏ចេញផ្សាយភាពយន្តខ្លីមួយទៀត ចំណងជើងថា «ឈើជ្រត់» ក្រោយភាពយន្តទី ២ រឿង «អ្នកណាស្រឡាញ់ខ្ញុំ» ផ្សាយបានជាង៣ខែ។

រឿង «ឈើច្រត់» បង្ហាញពីវិបត្តិសង្គមដែលឪពុកចាស់ជរាត្រូវបានកូនប្រុសរហូតទៅ៣នាក់ មិនទទួលចិញ្ចឹមក្រោយបុរសជាឪពុកលក់ផ្ទះ និងដី ចែកទ្រព្យឱ្យកូនៗអស់នៅសល់តែខ្លួនមួយ។ ដំណើរសាច់រឿងស្តែងឱ្យឃើញពីការលំបាក ខ្វះទីពឹង និងភាពអត់ឃ្លានរបស់មនុស្សចាស់ជរាម្នាក់ ជាមួយនឹងរឿងរ៉ាវហួសចិត្តដែលកូនរបស់បុរសចាស់នោះលើកឡើងចំពោះឪពុក៕

រឿង «ឈើច្រត់»

នេះជាក៏ជាភាពយន្តខ្លីទី២ និពន្ធដោយ ព្រះតេជគុណ គូ សុភាព បច្ចុប្បន្នមានអ្នកចូលទស្សនាជាង ២១ ម៉ឺនដងហើយ៖

រឿង «អ្នកណាស្រឡាញ់ខ្ញុំ»

រឿង «រឿងដងរែក» ជាភាពយន្តខ្លីទីមួយ ដែលមានអ្នកទស្សនា ជាង ២លានដង លើ Page Facebook ព្រះតេជគុណ គូ សុភាព៖

អត្ថបទ៖ Sunny