អ្នក​ប្រើ iPhone X មាន​បញ្ហា​ជាមួយ Inbox email មាន​ដំណោះស្រាយ​ហើយ

  • 2018-07-07 07:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី Apple ប្រកាស​ចេញ iPhone X ជាង ៩ ខែ​មុន​នៅ​លើ​ទីផ្សារ ដោយ​មាន​ការ​រចនា​រូបរាង​ផ្នែក​ខាង​មុខ​លាត​ពេញ​អេក្រង់ និង​មាន​ស្នាម​ឆក​បន្តិច ធ្វើ​ឲ្យ​​អង្រួន​ទីផ្សារ​ស្មាតហ្វូន​ប្រចាំ​ឆ្នាំ ២០១៨ យ៉ាង​គគ្រឹក​គគ្រេង។ យ៉ាង​ណា​ក្ដី កន្លែង​នោះ​ក៏​ជា​កង្វល់​សម្រាប់​អ្នក​ប្រើ​ប្រាស់​ផង​ដែរ ព្រោះ​ថា មាន​កម្មវិធី​មួយ​ចំនួន មិន​អាច​បើក​ប្រើ​បាន​ជាក់​ស្ដែង​ដូចជា កម្មវិធី Inbox email ជា​ដើម។

កម្មវិធី Inbox email

ក្រោយ​ពេល​មាន​ការ​ស្នើ​សុំ​ឲ្យ​ជួយ​កែ​សម្រួល​ចំណុច​ខាងលើ ថ្មីៗ​នេះ Google បាន​បញ្ចេញ​កំណែ​អាប់ឌែត​ជាពិសេស​មួយ​ជូន​ដល់ Apple ដែល​មាន​ទំហំ​ជាង ១៤៤ មេហ្គាបៃ ដែល​អាច​ឲ្យ​ប្រើ iPhone X ស្ងប់​ចិត្ត។

ការ​អាប់​ឌែត​នេះ ផ្តោត​ទៅ​លើ​ការ​លុប​បំបាត់​របា​ខ្មៅ​ផ្នែក​ខាង​លើ​ឲ្យ interface (ផ្ទាំង​កម្មវិធី) ស៊ីគ្នា​ជាមួយ​អេក្រង់​បែប Notch(ឆក) នោះ ហើយ​អ្នក​អាច​បើក​ចេញ-ចូល​កម្មវិធី ឬ​វាយ​អក្សរ​បាន​ដោយ​គ្មាន​បញ្ហា។

កម្មវិធី Inbox email

ដោយ​ឡែក​បញ្ហា​នេះ នៅ​មិន​ទាន់​ឃើញ​កើត​មាន​លើ​អេក្រង់​បែប Notch(ឆក) នៅ​លើ Android នៅ​ឡើយ​ទេ៕

អាន​អត្ថបទ​បន្ត៖

ប្រភព៖ The Verge   ប្រែ​សម្រួល៖ រក្សា