បុត្រាស្តេចថៃ សរសេរសារជូនពរជាភាសាអាល្លឺម៉ង់ ដល់ក្មេងទាំង១៣ជាប់ក្នុងរូងភ្នំ

  • 2018-07-07 07:36:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​លិខិត​មួយ​ដែល​សរសេរ​ដោយ​ហត្ថ​បុត្រា​ស្ដេច​ថៃ​ផ្ទាល់ បាន​ជំរុញ​ឲ្យ​កីឡាករ និង​គ្រូ​បង្វឹក​នៃ​ក្រុម​បាល់ទាត់​ជ្រូក​ព្រៃ​ទាំង​១៣​នាក់ ដែល​បាន​ជាប់​នៅ​ក្នុង​រូង​ភ្នំ​ថាំហ្លួង រឹងប៉ឹង ហើយ​អរគុណ​ដល់​អ្នក​រាល់​គ្នា ដែល​ពាក់ព័ន្ធ​ក្នុង​ការ​ជួយសង្គ្រោះ​ពួកគេ​ទាំង​នោះ​ផង​ដែរ។

ស្តេចថៃបច្ចុប្បន្ន Vajiralongkorn និង ព្រះបុត្រា Dipangkorn Rasmijoti ថតក្នុងឆ្នាំ២០១២

កាត​ដែល​សរសេរ​ដោយ​ផ្ទាល់​ពី​ព្រះ​បុត្រា Dipangkorn Rasmijoti ត្រូវ​បាន​ចេញ​ផ្សាយ​ជា​សាធារណៈ​កាល​ពី​ថ្ងៃ​សុក្រ ទី០៦ ខែ​កក្កដា ឆ្នាំ២០១៨ កន្លង​ទៅ​នេះ។

ផ្នែក​ម្ខាង​នៃ​កាត​នោះ បង្ហាញ​ឲ្យ​ឃើញ​រូប​ដុំ​ថត​ឈរ​បន្តុប​គ្នា​ជា​ច្រើន ខណៈ​ថ្ម​មួយ​ដុំៗ​មាន​សរសេរ​អក្សរ​អាល្លឺម៉ង់​នៅ​លើ​នោះ​ថា ភាព​ក្លាហាន , សំណាង , សុភមង្គល , ជោគជ័យ , រីករាយ និង សុខភាព​ល្អ។

រីឯ​ផ្នែក​ម្ខាង​ទៀត​នៃ​កាត បុត្រា​ព្រះជន្ម​១៣​វង្សា​អង្គ​នេះ បាន​សរសេរ​ជា​ភាសា​អាល្លឺម៉ង់​ដែរ​ថា៖ «អ្នក​ប្រាកដ​ជា​ភ័យ​ខ្លាច​ណាស់​នៅ​ពេល​នេះ ប៉ុន្តែ​ខ្ញុំ​តែងតែ​គិត​ពី​អ្នក​ជានិច្ច។ ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ណាស់ ដែល​ដឹង​ថា​អ្នក​ទាំង​អស់​គ្នា​មាន​សុវត្ថិភាព និង​សុខភាព​ល្អ។ ខ្ញុំ​សូម​អរគុណ​ដល់​អ្នក​ទាំង​អស់​គ្នា​ដែល​បាន​ជួយ ហើយ​ខ្ញុំ​សង្ឃឹម​ថា​បេសកកម្ម​នេះ​នឹង​ជោគជ័យ»៕

ចុច​អាន៖

ប្រភព៖ Khaosod English   ប្រែ​សម្រួល៖ សេង ឡុង