កន្លង​ផុត​ទៅ ១០ ឆ្នាំ​ហើយ នៅ​មាន iPhone 3G ថ្មី​ចែស​ទៀត?

  • 2018-07-07 07:58:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​ក្រុម​ការងារ EverythingApplePro បាន​ធ្វើ​វីដេអូ​បក​ប្រអប់​បង្ហាញ​រូប​រាង iPhone 3G របស់ Apple ដែល​បាន​ចេញ​លក់​លើ​ទីផ្សារ​ជាង ១០ ឆ្នាំ​មក​ហើយ។

iPhone 3G និង Original iPhone

​ក្នុង​វីដេអូ​ជា​ស៊េរី​ប្រមាណ​ជា ៤ វីដេអូ​អ្នក​ធ្វើ​បទ​បង្ហាញ​បាន​យក Original iPhone, iPhone 3G, iPhone 3Gs និង iPhone 4 មក​ធ្វើ​ជា​វីដេអូ​តេស្ត​កម្មវិធី ប្រៀបធៀប​ល្បឿន​កម្មវិធី និង​ការតេស្ត​ប្រព័ន្ធ​ដំណើរការ iOS 1 ជាដើម។​

ជាងនេះ​ទៀត រូប​គេ​ក៏​បាន​រំឭក​អនុស្សាវរីយ៍​ចាស់ៗ​ដែល​រូប​គេ​ធ្លាប់​ឆ្លង​កាត់ កាល​សម័យ​មិន​ទាន់​​មាន​បច្ចេកវិទ្យា​ជឿន​លឿន​ដូច​សព្វ​ថ្ងៃ ក៏​ដូចជា​រំឭក​​ដល់​លោក Steve Jobs អតីត​នាយកប្រតិបត្តិុ​ Apple ដ៏​ពូកែ ដែល​ជា​អ្នក​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​រូបរាង​ទូរសព្ទ មក​ជា​ស្មាតហ្វូន​ដែលអាច​បំពេញ​តម្រូវ​ការ​ស្ទើរ​ទាំង​ស្រុង​ក្នុង​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ។

កាស និងឆ្នាំងសាកនៅក្នុងប្រអប់ iPhone 3G

ជីតា iPhone ទាំង​នោះ​រូប​គេ​បាន​កម្ម៉ង់​ទិញ​តាម​រយៈ​អនឡាញ​ដូចជា Amazon ឬ Aliexpress ជាដើម។ ក្នុងនោះ​មាន​ទាំង​កាស ឆ្នាំងសាក រួម​ទាំង iPhone សុទ្ធ​តែ​ថ្មីៗ​ទាំងអស់៕

តោះ! កុំ​ឲ្យ​ខាត​ពេល​យូរ​មក​ទស្សនា​ទាំង​អស់​គ្នា៖

អាន​អត្ថបទ​បន្ត៖

ប្រភព៖ YouTube   ប្រែ​សម្រួល៖ រក្សា