កូនស្រីសំណព្វ ភិន សុដាលីស តូចប៉ុណ្ណឹងសោះ មានដុងសិល្បៈដូចម៉ាក់​​បាត់ (វីដេអូ)

  • 2018-07-07 09:48:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រះនាងតូចតែមួយគត់របស់តារាសម្តែងអ្នកនាង ភិន សុដាលីស ឈ្មោះ Katherina កាន់តែធំឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ចំណែកឯរូបរាងពណ៌សម្បុរស្រស់ស្អាត និងមានកាយវិការគួរឲ្យស្រលាញ់មែនទែន ទាំងចេះ​ ទាំងឆ្លាត ពិសេសមានដុង​សិល្បៈដូចអ្នកម៉ាក់អីចឹង។

ជាក់ស្តែងទើបតែប៉ុន្មានម៉ោងមុននេះមិត្តជិតស្និទ្ធរបស់អ្នកនាង ភិន សុដាលីស បានបង្ហោះរូបភាពវីដេអូកូនស្រីរបស់តារារូបនេះ រាំតាមចម្រៀងបទ Baby Shark។ តាមរយៈបទដ៏ល្បីរបស់កុមារតូចៗនេះ នាងតូច Katherina បានបញ្ចេញកាយវិការរាំគួរឲ្យខ្នាញ់ខ្លាំងណាស់ អ្នកដែលបានមើលវីដេអូនេះហើយច្បាស់ជាលាន់មាត់ថា តូចសោះមានដុងដូចម៉ាក់ៗប៉ុណ្ណឹងហើយ ចុះទម្រាំធំឡើងមិនដឹងពូកែយ៉ាងណាទេ?

ចង់ដឹង​ថា ចៅស្រីរបស់ថៅកែផលិតកម្ម អ៊ិន សុភិន រាំសមយ៉ាងណា មើលវីដេអូខាងក្រោម៖

អត្ថបទ៖ សិរីរត្នន៍

រូបភាពយកពី​​​​ Facebook Page-មិត្តភក្តិជិតស្និត ភិន​​ សុដាលីស