មាន​បញ្ហា​លើ​ Macbook Apple ណែនាំ​វិធី​ មុន​ត្រូវ​ Reset SMC

  • 2018-07-08 01:26:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

System Management Controller (SMC) ទទួល​ខុស​ត្រូវ​លើ​មុខងារ​មួយ​ចំនួន​លើ​កុំព្យូទ័រ​ Mac បំពាក់​ Chip Intel។ SMC ឆ្លើយតប​នឹង​សកម្មភាព​ពេល​ចុច​ប៊ូតុង​ Power, បង្ហាញ​ទិដ្ឋភាព​ ពេល​បិទ​ ឬ​បើក​គម្រប​ Macbook, Sudden Motion Sensor (SMS), ពន្លឺ​ភ្លឺ​ពី​ក្រោយ​ Keyboard និង​ការងារ​មួយ​ចំនួន​ទៀត​។

បញ្ហា​ទូទៅ​កើត​មាន​ ត្រូវការ​ Reset SMC

  • កង្ហារ​ដំណើរការ​ល្បឿន​ខ្ពស់​ សូម្បី​ប្រើ​ត្រឹម​កម្មវិធី​ធម្មតា​ៗ​
  • ពន្លឺ​ភ្លើង​ក្រោម​ Keyboard បង្ហាញ​មិន​ប្រក្រតី​
  • ម៉ាស៊ីន​ Mac មិន​ឆ្លើយតប​សកម្មភាព​ ពេល​ចុច​ប៊ូតុង​ Power
  • Macbook មិន​ឆ្លើយតប​សកម្មភាព​ ប្រក្រតី​ ពេល​បិទ​ ឬ​បើក​គម្រប​​
  • ថ្ម​សាក​មិន​ប្រក្រតី​
  • MacBook សាក​មិន​ចូល​តាម​រន្ធ​ USB-C
  • MacBook មិន​ស្គាល់​ Device ក្រៅ​ពេល​ភ្ជាប់​តាម​រន្ធ​ USB-C។
  • អំពូល LED លើ​ដុយ​សាក​ MagSafe Power Adapter មិន​បង្ហាញ​ពណ៌​ត្រឹមត្រូវ​។
  • ម៉ាស៊ីន Mac ដំណើរការ​យឺត​ខ្លាំង​ខុស​ធម្មតា​។

មុន​ពេល​ Reset SMC

១) បើ Mac គាំង​មិន​ដើរ​ អាច​ចុច​ប៊ូតុង​ Power ឲ្យ​ជាប់​រហូត​ដល់​រលត់​។ នេះ​នឹង​ធ្វើ​ឲ្យ​បាត់បង់​ការងារ​មួយ​ចំនួន​មិន​ទាន់​បាន​រក្សាទុក​ក្នុង​កម្មវិធី​ណា​មួយ​។ រួច​ចុច​ប៊ូតុង​ Power ម្ដង​ទៀត​ បើក​ដំណើរការ​ Mac។

២) ចុច​ប៊ូតុង​ Command + Option + Escape រួច​ចុច​ Force Quit ដើម្បី​បង្ខំ​បិទ​កម្មវិធី​ណា​មួយ​ ដែល​គាំង​។

៣) ឲ្យ​ម៉ាស៊ីន​ Mac​ Sleep ដោយ​ជ្រើសរើស​ Menu ត្រង់​សញ្ញា​ Apple > Sleep រួច​ចុច​ Key ណា​មួយ​ ដើម្បី​ដាស់​កុំព្យូទ័រ​មក​វិញ​។

៤) បិទ​បើក​ម៉ាស៊ីន​ Mac ដោយ​ជ្រើសរើស​ Menu ត្រង់​សញ្ញា​ Apple > Restart។​

៥) បិទ​ម៉ាស៊ីន​ Mac ដោយ​ជ្រើសរើស​ Menu ត្រង់​សញ្ញា​ Apple > Shut Down រួច​ចុច​ប៊ូតុង​ Power ម្ដង​ទៀត​ ដើម្បី​បើក​ប្រព័ន្ធ​។

បើ​ Macbook មាន​បញ្ហា​ថ្ម​ អាច​សាកល្បង​៖

១) ដក​ដុយ​សាក​ចេញ​ពី​ Mac និង​ប្រ៊ី​ភ្លើង​ ពីរ​ បី​វិនាទី​ រួច​ដោត​សាក​វិញ​។

២) ជ្រើសរើស​ Menu ត្រង់​សញ្ញា​ Apple > Shut Down។​

៣) ក្រោយ​ម៉ាស៊ីន​បិទ​ ដោះ​ថ្ម​ចេញ​ និង​ដាក់​ចូល​វិញ​ បើ​ថ្ម​អាច​ដោះ​បាន​។

៤) ចុច​ប៊ូតុង​ Power ម្ដង​ទៀត​ ដើម្បី​បើក​ប្រព័ន្ធ​វិញ​។

បើ​បញ្ហា​នៅ​តែ​មិន​អាច​ដោះស្រាយ​បាន​ ប្រហែល​ត្រូវការ​ Reset SMC ហើយ​។

របៀប​ Reset SMC លើ​ Macbook

បើ​ថ្ម​មិន​អាច​ដោះ​បាន

១) ជ្រើសរើស Menu ត្រង់​សញ្ញា​ Apple > Shut Down

២) ក្រោយ​ Mac បិទ​ ចុច​ Shift + Control + Option នៅ​ផ្នែក​ខាងឆ្វេង​ រួច​ចុច​ប៊ូតុង​ Power នៅ​ពេល​ស្របគ្នា​ ដោយ​ចុច​ Keys ទាំង​នេះ​ និង​ ប៊ូតុង​ Power ឲ្យ​ជាប់​ប្រហែល​ ១០ វិនាទី​

៣) ប្រលែង​ Keys បាន​ចុច​ទាំងអស់​។

៤) ចុច​ប៊ូតុង​ Power ម្ដង​ទៀត​ដើម្បី​បើក​ប្រព័ន្ធ​ Mac។

បើ​ថ្ម​អាច​ដោះ​បាន

១) បិទ​ម៉ាស៊ីន​ Mac

២) ដោះ​ថ្ម​ចេញ​។

៣) ចុច​ប៊ូតុង​ Power ឲ្យ​ជាប់​ប្រហែល​ ៥ វិនាទី​

៤) ដាក់​ថ្ម​ចូល​វិញ​

៥) ចុច​ប៊ូតុង​ Power ដើម្បី​បើក​ប្រព័ន្ធ​។

របៀប​ Reset SMC លើ​ Mac Desktop

១) ជ្រើសរើស​ Menu ត្រង់​ Apple > Shut Down។

២) ក្រោយ​ម៉ាស៊ីន​បិទ​ ដក​ដុយ​ចេញ​ពី​ប្រ៊ី​ភ្លើង​។

៣) រង់ចាំ​ ១៥ វិនាទី​។

៤) ដោត​ដុយ​វិញ​។

៥) រង់ចាំ​ ៥ វិនាទី​ រួច​ប៊ូតុង​ Power ម្ដង​ទៀត​ បើក​ប្រព័ន្ធ​ Mac។

របៀប​ Reset SMC លើ​ iMac Pro

១) ជ្រើសរើស​ Menu ត្រង់​ Apple > Shut Down។

២) ក្រោយ​ម៉ាស៊ីន​ iMac Pro បិទ​ ចុច​ប៊ូតុង​ Power ឲ្យ​ជាប់​ប្រហែល​ ៨ វិនាទី​។

៣) ប្រលែង​ប៊ូតុង​ Power វិញ​ រួច​រង់ចាំ​ពីរ​ បី​វិនាទី​។

៤) ចុច​ប៊ូតុង​ Power ម្ដង​ទៀត​ បើក​ប្រើ​ប្រព័ន្ធ​ iMac Pro។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Apple   ប្រែ​សម្រួល៖ ប៊ុនធឿន