ឪពុកម្ដាយក្មេងៗជាប់ក្នុងរូង សរសេរសំបុត្រឲ្យគ្រូបង្វឹក អានហើយរំជួលចិត្តគ្រប់គ្នា

  • 2018-07-08 02:48:46
  • ចំនួនមតិ

ចន្លោះមិនឃើញ

អស់​រយៈ​ពេល ២​សប្ដាហ៍​មក​ហើយ ក្មេង​ៗ​ក្រុម​បាល់​ទាត់ ១២​នាក់​និង​គ្រូ​បង្វឹក​ម្នាក់ នៅ​តែ​ជាប់​ក្នុង​រូង​ភ្នំ​ថាំហ្លួង​ប្រទេស ថៃ បើ​ទោះ​បី​ជា​ត្រូវ​បាន​ក្រុម​អ្នក​សង្គ្រោះ​រក​ឃើញ​យ៉ាង​ណា​ក្ដី។

ក្នុង​អំឡុង​ពេល​មិន​ទាន់​អាច​ចេញ​ពី​រូង​ភ្នំ​បាន​នៅ​ឡើយ ឪពុក​ម្ដាយ​ក្មេង​ៗ​ទាំង​នោះ បាន​នាំ​គ្នា​សរសេរ​សំបុត្រ​មួយ​ចំនួន​ផ្ញើ​ទៅ​កាន់​ពួកគេ​ដែល​នៅ​ខាង​ក្នុង។ ដោយ​ឡែក ម្ដាយ​របស់​ក្មេង​ប្រុស ១៤​ឆ្នាំ​ឈ្មោះ Nattawut Takamsai បាន​សរសេរ​ទៅ​កាន់​គ្រូ​បង្វឹក​ថា "សូម​លោក​គ្រូ​កុំ​បន្ទោស​ខ្លួន​ឯង​អី! ពួក​ខ្ញុំ​ គ្រាន់​តែ​ចង់​ឲ្យ​លោក​គ្រូ​ដឹង​ថា គ្មាន​ឪពុក​ម្ដាយ​ក្មេង​ៗ​ណា​ម្នាក់​ខឹង​នឹង​លោក​គ្រូ​នោះ​ទេ ដូច្នេះ​សូម​លោក​កុំ​បារម្ភ​អំពី​រឿង​នេះ​អី។”

គួរ​ឲ្យ​ដឹង​ថា កាល​ពី​ពេល​ថ្មី​ៗ​នេះ គ្រូ​បង្វឹក​បាល់​ទាត់​វ័យ ២៥​ឆ្នាំ លោក Chantawong បាន​សម្ដែង​ការ​សុំ​ទោស​យ៉ាង​ខ្លាំង​ចំពោះ​ឪពុក​ម្ដាយ​របស់​ក្មេង​ៗ ដែល​លោក​បាន​នាំ​ពួកគេ​ចូល​ក្នុង​រូង​ភ្នំ​រហូត​ជួប​រឿង​នឹក​ស្មាន​មិន​ដល់​ដូចនេះ។ ប៉ុន្តែ ឪពុក​ម្ដាយ​ក្មេង​ៗ​ទាំង​នោះ មិន​បាន​​ខឹង​សម្បារ​ទេ ហើយ​ថែម​ទាំង​បាន​សរសេរ​សំបុត្រ​ផ្ញើ​តាម​អ្នក​មុជ​ទឹក​កាល​ពី​ថ្ងៃ សុក្រ​ទៀត​ផង៕

ចុចអាន ៖


ប្រភព៖ Dailymail   ប្រែ​សម្រួល៖ រ័ត្ន