រឿងពិតនៅពីក្រោយ បេនី យ៉ាំង ផ្ដាច់ខ្លួនពីសិល្បៈគ្មានស្ដាយស្រណោះអីបន្ដិច

  • 2018-07-08 05:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​សិច​ស៊ី បេនី យ៉ាង បាន​​ឈប់​ពី​សិល្បៈ​ទាំង​ស្រុង​​​​គ្មាន​ស្ដាយ​ស្រណោះ​​អាឡោះអាល័យ​អ្វី​សូម្បី​​បន្តិច ​ទោះ​បី​ជា​មាន​ផលិតកម្ម​ជា​ច្រើន​ទាក់​ទង​ឲ្យ​​ថត​រឿង​ក៏​ដោយ​តែ​ត្រូវ​បាន​នាង បដិសេធ​មិន​ទទួល​​នោះ​ទេ។

ជុំវិញ​ហេតុ​ផល​នេះ​ បេនី យ៉ាំង រៀបរាប់​ថា ដោយ​សារ​តែ​នាង គឺ​ជា​តារា​ស្រី​​មួយ​រូប​ចូល​ចិត្ត​ការ​តុប​តែង​ខ្លួន​បែប​សិច​ស៊ី​ មិន​ថា​​សម្ដែង​ក្នុង​រឿង​ ឬ នៅ​ក្រៅ​ឡើយ​ជានិច្ចកាល​ តែង​តែ​ស្លៀក​ពាក់​ខើច​លើ​ខើច​ក្រោម​បង្ហាញ​សម្រស់​ដើម​ទ្រូង និង​រន្ធ​ផ្ចិត ដែល​ចំណុច​ទាំង​អស់​នេះ​​ល្មើស​ នឹង​ច្បាប់​ដែល​ក្រសួង​ហាម​ឃាត់។

​​ “ខ្ញុំ​ជា​តារា​ស្រី ចូល​ចិត្ត​ស្លៀក​ពាក់​សិច​ស៊ី​ដល់​ពេល​ក្រសួង​ ចេញ​ច្បាប់​មក​ហាម​មិន​ឲ្យ​អ្នក​សិល្បៈ​ស្លៀក​ពាក់​សិច​ស៊ី​ហួស​ហេតុ​អ៊ីចឹង​ខ្ញុំ​ក៏​ឈប់​សម្ដែង​តែ​ម្ដង​ទៅ ព្រោះ​ខ្លាច​​ក្រសួង​ហៅ​ទៅ​ព្រមាន​ ដូច​អ្នក​សិល្បៈ​យើង​មួយ​ចំនួន"។ បេនី យ៉ាំង បញ្ជាក់។

ម្យ៉ាង​ទៀត​បច្ចុប្បន្ន​នេះ​​ បេនី យ៉ាំង ជាប់​រវល់​​ខ្លាំង​ជាមួយ​​មុខ​ជំនួញ​ពីរ​ស្ទើរ​រក​ពេល​សម្រាក​​គ្មាន​ឲ្យ​មាន​ពេល​ណា​ទៅ​គិត​គូ​ពី​រឿង​សិល្បៈ។ មុខ​ជំនួញ​នាង ​មាន​ដូច​ជា​ហាង​ថែរក្សា​សម្ផស្ស​ និង​ភោជនីយដ្ឋាន​មួយ​​​ទៀត​ទើប​តែ​បើក​សម្ពោធ​កាល​ពី​ពេល​ថ្មីៗ​នេះ៕

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទពេញនិយម