តិចនឹកឃើញឲ្យគេប្រឡងបាក់ឌុបជំនួសអីទៅ ប្រយ័ត្នជួបរឿងនេះ

  • 2018-07-09 02:02:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 9

ចន្លោះមិនឃើញ

​ក្រោយ​ធ្លាប់​មាន​បញ្ហា​ប្រឡង​ជំនួស​​​​ ក្រសួង​អប់​រំ​យុវជន និង​កីឡា​ដាស់​តឿន​ដល់​សិស្សានុសិស្ស​ថ្នាក់ទី១២​ ដែល​ជា​បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ឆ្នាំ ២០១៨​ ខាងមុខនេះ​ ចំពោះ​បេក្ខជន​ដែល​ឲ្យ​គេ​ប្រឡង​ជំនួស ត្រូវ​បាន​កំណត់​ឲ្យ​​ធ្លាក់​ និង​ផ្អាក​មិន​ឲ្យ​​ប្រឡង​ពីរ​ឆ្នាំ​បន្តបន្ទាប់​។

ដោយ​ឡែក​ បេក្ខជន​ដែល​ប្រឡង​ជំនួស​គេ នឹង​ត្រូវ​បញ្ជូន​ទៅ​ស្ថាប័ន​មាន​សមត្ថកិច្ច​ ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​​ច្បាប់​ជា​ធរមាន។​

ភ្ជាប់​គ្នា​នេះ​ផង​ដែរ​ ប្រសិន​បើ​សិស្សានុសិស្ស​មាន​សំណូមពរ មតិយោបល់ និង​សំណួរ​ផ្សេងៗ ពាក់ព័ន្ធ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ សូម​ផ្ដល់​ព័ត៌មាន​មក​ក្រសួង​អប់រំ យុវជន និង​កីឡា តាមរយៈ​តំណ​នេះ ចុចទីនេះ

ចុចអានបន្ត៖


អត្ថបទ៖ ស៊ិន សាវ៉េត