“Ant-Man & the Wasp” រក​ចំណូល​មិន​ដល់​១០០​លាន​ដុល្លារ​ផង​ក្នុង​សប្ដាហ៍​ដំបូង Box Office

  • 2018-07-09 02:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះ​បី​ជា​សែស្រឡាយ​ភាពយន្ត​ Marvel ល្បីល្បាញ​ខ្លាំង​និង​មាន​លទ្ធភាព​រក​ចំណូល​សរុប​បាន​ដល់​ទៅ​ ១៧​ប៊ីលាន​យ៉ាង​ណា​ក្ដី ក៏​ភាពយន្ត​ថ្មី​ទើប​តែ​បញ្ចេញ "Ant-Man & The Wasp” មិន​អាច​រក​ចំណូល​បាន​ច្រើន​ដូច​ភាពយន្ត​មុនៗ​នោះ​ទេ។ ជា​ធម្មតា​ភាពយន្ត​ Marvel ថ្មីៗ​ដែល​ទើប​តែ​បញ្ចេញ​អាច​រក​ចំណូល​យ៉ាង​តិច​ក៏​ជាង ១០០​លាន​ដុល្លារ​ដែរ នៅ​ក្នុង​សប្ដាហ៍​ដំបូង ប៉ុន្តែ "Ant-Man & The Wasp” រក​បាន​តែ ៧៦​លាន​ដុល្លារ​តែ​ប៉ុណ្ណោះ​ ពោល​គឺ​តិច​ជាង​គេ​ខ្លាំង។

ក៏​ប៉ុន្តែ​នេះ​មិន​មែន​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​សម្រាប់​ Marvel នោះ​ទេ ដោយ​សារ​តួអង្គ​ Ant-Man មិន​មែន​ជា​តួអង្គ​ដែល​មាន​ភាព​ល្បី​ល្បាញ​និង​ស្គាល់​ច្រើន​ ជាក់​ស្ដែង​ភាពយន្ត "Ant-Man” ដែល​បាន​បញ្ចេញ​កាល​ពី​ឆ្នាំ ២០១៥ មាន​លទ្ធភាព​រក​ចំណូល​សរុប​នៅ​សហរដ្ឋ​អាមេរិក​បាន​តែ ១៨០,២​លាន​ដុល្លារ​តែ​ប៉ុណ្ណោះ។

នេះ​ជា​បណ្ដា​ភាពយន្ត​រក​ចំណូល​បាន​ច្រើន​ជាង​គេ​១០​៖

១០. “Deadpool 2” ប្រាក់​ចំណូល ១,៧លាន​ដុល្លារ

៩. “Won't You Be My Neighbor” ប្រាក់​ចំណូល​ ២,៦​លាន​ដុល្លារ

៨. “Tag” ប្រាក់​ចំណូល ៣,១​លាន​ដុល្លារ

៧.​ “Ocean's Eight” ប្រាក់​ចំណូល ៥,៣​លាន​ដុល្លារ

៦. “Uncle Drew” ប្រាក់​ចំណូល​ ៦,៦​លាន​ដុល្លារ

៥. “Sicario: Day of the Soldado” ប្រាក់​ចំណូល ៧,៣​លាន​ដុល្លារ

៤. “The First Purge” ប្រាក់​ចំណូល ១៧,២​លាន​ដុល្លារ

៣. “Jurassic World: Fallen Kingdom” ប្រាក់​ចំណូល ២៨,៦​លាន​ដុល្លារ

២. “Incredibles 2” ប្រាក់​ចំណូល ២៩លាន​ដុល្លារ

១. “Ant-Man and the Wasp” ប្រាក់​ចំណូល ៧៧៦​លាន​ដុល្លារ

បណ្ដា​ Trailer ភាពយន្ត​ចំណូល​ថ្មី៖

ប្រភព៖ ScreenRant | imdb   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទពេញនិយម