ឌូតឺតេ ប្រកាសចុះពីតំណែងភ្លាម បើមានអ្នកអាចថត Selfie ជាមួយព្រះបាន

  • 2018-07-09 06:45:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មី​ៗ​នេះ ប្រធានាធិបតី​ហ្វីលីពីន​លោក ឌូតឺតេ បាន​បង្ក​ឲ្យ​មាន​ភាព​ចម្រូង​ចម្រាស​មួយ​ក្នុង​ប្រទេស ដោយ​ហៅ​ព្រះ​ថា​ឆ្កួត​លីលា ខណៈ​ដែល​ហ្វីលីពីន​ជា​ប្រទេស​កាន់​សាសនា​កាតូលិក​ដ៏​ធំ​មួយ។

យោង​តាម Mailonline ឲ្យ​ដឹង​ថា លោក​ឌូតឺតេ បាន​ប្រកាស​ថា "ប្រសិន​បើ​មាន​នរណា​ម្នាក់​អាច​បញ្ជាក់​បាន​ថា​ព្រះ​ពិត​ជា​មាន​មែន ឬ​អាច​ថត​រូប Selfie ជាមួយ​ព្រះ​បាន នោះ​លោក​នឹង​ចុះ​ចេញ​ពី​តំណែង​ភ្លាម។" ការ​អះ​អាង​ដូចនេះ ធ្វើ​ឡើង​ក្នុង​សុន្ទរកថា​មួយ​នៅ​ពិធី​បើក​ព្រឹត្តិការណ៍​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​នៅ​ទីក្រុង Davao កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ។

គួរ​ឲ្យ​ដឹង​ថា កាល​ពី​សប្ដាហ៍​មុន ប្រធានាធិបតី​វ័យ ៧៣​ឆ្នាំ​រូប​នេះ បាន​រង​ការ​រិះ​គន់​យ៉ាង​ច្រើន​ពី​ប្រជាជន​រួម​ទាំង​សមមិត្ត​នយោបាយ​មួយ​ចំនួន​ទៀត​ សម្រាប់​ការ​ដែល​លោក​ហៅ​ព្រះ​ថា​ឆ្កួត​លីលា។ ចំណែក​ឯ អ្នក​កាន់​សាសនា​កាតូលិក​ខ្លះ បាន​ហៅ​លោក​ថា​ជា​មនុស្ស​រោគ​ចិត្ត​ទៀត​ផង៕

ចុចអាន ៖

ប្រភព៖ Dailymail   ប្រែសម្រួល ៖ រ័ត្ន