បង្ហាញ​មុខ​​ YouTuber ស្រីៗ​ល្បី​ខាង​លេង​ហ្គេម មាន​ Subscriber រាប់​លាន​

  • 2018-07-09 23:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​លើ​ YouTube ​​មិន​មែន​មាន​តែ​បុរសៗ​​ទេ​ ដែល​ល្បី​ល្បាញ​ដោយ​សារ​ការ​លេង​ហ្គេម​នោះ ងាក​មក​មើល​ស្រីៗ​ឯណេះ​វិញ​ក៏​មាន​ច្រើន​ណាស់​ដែរ ដែល​ល្បី​ឈ្មោះ​​តាម​រយៈ​ការ​បង្ហោះ​វីដេអូ​លេង​ហ្គេម​លើ YouTube។ ប៉ុន្តែ​​ហ្គេម​ដែល​ស្រីៗ​លេង​ ភាគ​ច្រើន​មិន​ហិង្សា​ដូច​ជា​ហ្គេម​បុរសៗ​លេង​នោះ​ទេ ដោយ​ភាគ​ច្រើន​គឺ​គេ​នាំ​គ្នា​លេង​ហ្គេម​ Minecraft។

១. iHasCupquake មាន​ Subscriber ចំនួន​ ៦,៤២ លាន​នាក់

​ម្ចាស់​គណនី​នេះ​មិន​ត្រឹម​តែ​ចូល​ចិត្ត​លេង​ហ្គេម​ Minecraft ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ក៏​មាន​វីដេអូ​បែប​ DIY ជា​ច្រើន​ទៀត​ផង។​

២. GamingWithJen មាន​ Subscriber ចំនួន​ ៤,១ លាន​នាក់

​​​​​​​​គណនី​ GamingWithJen ក៏​ទទួល​បាន​ភាព​ល្បី​ល្បាញ​តាម​រយៈ​ការ​លេង​ហ្គេម​ Minecraft ដែរ ដោយ​នាង​តែង​លេង​ជា​មួយ​ប្ដី​របស់​នាង។ ក្រៅ​ពី​បង្ហោះ​វីដេអូ​លេង​ហ្គេម គណនី​នេះ​ក៏​មាន​បង្ហោះ​នូវ​វីដេអូ​ Vlog ផង​ដែរ។

៣. LDShadowLady មាន​ Subscriber ចំនួន​ ៤,០៤ លាន​នាក់

មិន​ខុស​ពី​គណនី​ពីរ​ខាង​លើ​ គណនី​នេះ​រក​ចំនួន Subscriber បាន​ច្រើន​តាម​រយៈ​ការ​បង្ហោះ​វីដេអូ​លេង​ហ្គេម​ Minecraft រួម​ទាំង​ហ្គេម​ Sims 4 ផង​ដែរ។

៤. Aphmau មាន​ Subscriber ចំនួន​ ១,៩៩ លាន​នាក់

Aphmau គឺ​ត្រូវ​បាន​គេ​ស្គាល់​តាម​រយៈ​ការ​​បង្ហោះ​វីដេអូ​លេង​ហ្គេម​ Minecraft ដោយ​ការ​លេង​ហ្គេម​របស់​នាង​គឺ​មាន​ចែក​ចេញ​ជា​​ Serie។ Serie ដែល​ល្បី​ជាង​គេ​គឺ​ “The Minecraft Diaries” ដែល​បច្ចុប្បន្ន​​​កំពុង​ស្ថិត​ក្នុង​រដូវ​​កាល​ទី ៣។

៥. Yammy មាន​ Subscriber ចំនួន​ ១,៦២​លាន​នាក់

Yammy បាន​ចាប់​ផ្ដើម​ដំបូង​ដោយ​ការ​បង្ហោះ​វីដេអូ​លេង​ហ្គេម​ Call of Duty, Skyrim និង Gears of War ជា​ដើម។ ប៉ុន្តែ​​មួយ​រយៈ​ចុង​ក្រោយ​នេះ គណនី​នេះ​បាន​ផ្ដោត​លើ​ការ​លេង​ហ្គេម​ Minecraft វិញ ដែល​អាច​រក​អ្នក​គាំទ្រ​បាន​ច្រើន​សន្ធឹក។

ប្រភព៖ Redbull   ប្រែ​សម្រួល៖ សុខហេង