ឆ្លងកាត់២សប្តាហ៍ពាន AK2 Summer រកឃើញ៤ក្រុមមុនគេឡើងវគ្គ៨ក្រុម
- 2018-07-09 10:16:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឆ្លងកាត់២សប្តាហ៍ពាន AK2 Summer រកឃើញ៤ក្រុមមុនគេឡើងវគ្គ៨ក្រុម
ចន្លោះមិនឃើញ
ការប្រកួតកីឡាអេឡិចត្រូនិកពាន AK2 Summer Tournament ឆ្នាំ២០១៨រកឃើញ៤ក្រុមហើយដែលត្រូវឡើងទៅកាន់វគ្គ៨ក្រុមមុនគេ ខណៈ៤ក្រុមទៀតត្រូវប្រកួតគ្នាសប្តាហ៍ក្រោយទៀត។
ក្រុមដែលឡើងទៅកាន់វគ្គ៨ក្រុមមុនគេគឺ The Five Miracle, The Infinity, Never Care និងក្រុម Vigorouslyដែលត្រូវបានចាត់ទុកនៅផ្នែក A។ ផ្នែកនេះ The Five Miracle ត្រូវប្រកួតនឹង The Infinity ខណៈក្រុមខ្លាំងប្រចាំប្រទេស Never Care ប៉ះ Vigorously។ ២គូនេះ ក្រុមឈ្នះត្រូវប៉ះក្រុមឈ្នះដើម្បីយកមួយក្រុមឈរចាំប្រកួតវគ្គផ្តាច់ព្រ័ត្រ ខណៈក្រុមចាញ់ក៏មិនទាន់អស់ឱកាសដោយត្រូវធ្លាក់ទៅប្រកួតជាមួយក្រុមនៅផ្នែក B។
ចំពោះក្រុមផ្នែក B នៅពេលនេះមាន៨ក្រុមគឺ Team E, Incredible Gaming, Successful និង Invicible Squad ធ្លាក់មកពីផ្នែក A បន្ទាប់ពីពួកគេចាញ់ក្នុងការប្រកួតសប្តាហ៍ទី២ដូចគ្នា ខណៈ ក្រុម Ortjesklach, Kur Oy Klach, Imperial Return, និង Five Military ឈ្នះការប្រកួតក្នុងសប្តាហ៍ទី២នៅផ្នែក Bនេះ។ ប្រកួតក្នុងសប្តាហ៍ទី៣ Invicible Squad ប៉ះ Ortjesklach, Successful ប៉ះ Kur Oy Klach, Incredible Gaming ប៉ះ Imperial Return និង Team E ប៉ះ Five Military។
សូមបញ្ជាក់ថា ការប្រកួតនៅសប្តាហ៍ទី៤ នៅផ្នែក A ក្រុមឈ្នះត្រូវប៉ះក្រុមឈ្នះ ប៉ុន្តែក្រុមចាញ់ត្រូវធ្លាក់មកប្រកួតនឹងក្រុមឈ្នះនៅផ្នែក B ប៉ុន្តែក្រុមចាញ់នៅផ្នែក B ត្រូវអស់ឱកាស៕