ក្ដៅ! អតីត​អ្នក​ចាត់​ការ Barca លោក Luis Enrique ក្លាយ​ជា​គ្រូ​បង្វឹក​ថ្មី​អេស្ប៉ាញ

  • 2018-07-09 12:07:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អម្បាញ់មិញ​នេះ​ គ្រូ​បង្វឹក​ថ្មី​របស់​អេស្ប៉ាញ​ត្រូវ​បាន​រក​ឃើញ​ហើយ។

បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ល្បី​ឈ្មោះ Marca សហព័ន្ធ​បាល់ទាត់​អេស្ប៉ាញ បាន​សម្រេច​តែង​តាំង​លោក Luis Enrique ធ្វើ​ជា​គ្រូ​បង្វឹក​ថ្មី​ក្រុម​ជម្រើស​ជាតិ។

ការ​តែង​តាំង​ធ្វើ​ឡើង​មួយ​ថ្ងៃ​ក្រោយ គ្រូ​បង្វឹក Fernando Hierro បាន​លា​លែង​ពី​តំណែង។ ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ បាន​ធ្លាក់​ត្រឹម​វគ្គ ១៦ ក្រុម ក្នុង World Cup ២០១៨ បន្ទាប់​ពី​ចាញ់​ម្ចាស់​ផ្ទះ​រុស្ស៊ី​ក្នុង​វគ្គ​កាត់​សេចក្ដី​ទាត់​បាល់​ពិន័យ ១១ ម៉ែត្រ។

នេះ​ជា​តំណែង​ទី​មួយ​ហើយ​ របស់​លោក Enrique គិត​តាំង​ពី​ឆ្នាំ ២០១៧ ក្រោយ​លោក​បាន​ចាក​ចេញ​ពី​តួនាទី​អ្នក​ចាត់​ការ​ក្លឹប Barcelona បន្ទាប់​ពី​ដឹកនាំ​តាំង​ពី​ឆ្នាំ ២០១៤ មក។ ក្នុង​អំឡុង​ពេល​ដឹកនាំ​ក្លឹប​អ្នក​មាន​បុណ្យ លោក​បាន​ឈ្នះ​លីគ​កំពូល​អេស្ប៉ាញ​ចំនួន ២ លើក Copa Del Rey ៣ លើក Champions League ១ លើក និង​ពាន​មួយ​ចំនួន​ទៀត៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី