ប្រើ​ត្រឹម​ Automatic mode ក៏​អាច​ផលិត​បាន​រូបភាព​ស្រស់​ស្អាត​ដែរ​

  • 2018-07-10 02:29:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ជំនាញ​ថតរូប​ជាច្រើន​ តែងតែ​ជំរុញ​ឲ្យ​អ្នក​ប្រើប្រាស់​កុំ​ពឹង​ផ្អែក​លើ​មុខងារ​ Full Automatic mode។ តែ​ដឹង​ទេ​ មុខងារ​នេះ​ ជួយ​សម្រួល​ការ​ថត​មិន​តិច​ទេ​ ហើយ​លទ្ធផល​ចេញ​មក​ក៏​មិន​អន់​ដែរ​ បើ​ចេះ​ប្រើ​ត្រឹមត្រូវ​។

ជាមួយ​មុខងារ​នេះ​ កាមេរ៉ា​នឹង​ជ្រើស​ប្រើ​ Settings ល្អ​បំផុត​ រួម​មាន​ ISO, Aperture, Shutter Speed, Focus, White Balance និង​សូម្បី​តែ​ប្រើ​ Flash ដោយ​ខ្លួន​ឯង​។

កាន់​កាមេរ៉ា​ឲ្យ​នឹង​ ពេល​ថត​ កាមេរ៉ា​រង្គើ​អាច​បណ្ដាល​ឲ្យ​រូបភាព​ព្រាល​ ត្រឹម​បន្តិច​បន្តួច​ ក៏​អាច​ប៉ះពាល់​ភាព​ច្បាស់​ផង​ដែរ​។ នេះ​កាន់​តែ​សំខាន់​ក្នុង​ស្ថានភាព​ខ្វះ​ងងឹត​ ដោយ​កាមេរ៉ា​បើក​ចំហ​ Shutter រយៈពេល​យូរ​ ដើម្បី​ទទួល​ពន្លឺ​ច្រើន​។ កាមេរ៉ា​ថ្មី​ មួយ​ចំនួន​ ផ្ដល់​មុខងារ​ទប់​លំនឹង​ជួយ​កាត់​បន្ថយ​ភាព​រង្គើ​ តែ​មិន​ឥត​ខ្ចោះ​នោះ​ទេ​។

ប្រើ​ Tripod៖ នេះ​មាន​ប្រយោជន៍​ អាច​រក្សា​លំនឹង​កាមេរ៉ា​បាន​ ហើយ​មាន​ទំហំ​ ច្រើន​សណ្ឋាន​ អាច​ជ្រើស​ប្រើ​ និង​ងាយស្រួល​យក​តាម​ខ្លួន​។

កុំ​រង្គើ​ខ្លួន​៖ មុន​ពេល​ កំឡុង​ពេល​ និង​ក្រោយ​ពេល​ចុច​ប៊ូតុង​ថត​ គួរ​រក្សា​ដង​ខ្លួន​ ឲ្យ​នៅ​នឹង​ល្អ​ ដូចជា​ការ​ផ្អែក​ខ្លួន​នឹង​ជញ្ជាំង​ជា​ដើម ដើម្បី​ជួយ​កាត់បន្ថយ​លទ្ធភាព​ព្រាល​ ដោយសារ​កាមេរ៉ា​បន្ត​ដំណើរការ​រូបភាព​ ក្រោយ​ពេល​ចុច​ប៊ូតុង​ថត​​។

ប្រើ​មុខងារ​ Self-timer របស់​កាមេរ៉ា​៖ អាច​ប្រើ​មុខងារ​នេះ​ ឲ្យ​កាមេរ៉ា​អនុវត្ត​ការ​ថត​ក្រោយ​រយៈពេល​ ២ ទៅ​ ៣ វិនាទី​ ដោយ​អាច​ប្រើ​រួមគ្នា​ ជាមួយ​ Tripod។

អប​កាមេរ៉ា​នៅ​ជិត​ខ្លួន​៖ បើ​ប្រើ​កាមេរ៉ា​មាន​អេក្រង់​ LCD អាច​កាន់​តួ​កាមេរ៉ា​ដៃ​ពីរ​ រួច​បង្រួម​ដៃ​ចូល​ក្នុង​ ដើម្បី​កាត់​បន្ថយ​ចលនា​របស់​ដង​ខ្លួន​។

ផ្ដោត​លើ​ Subject មុន​ពេល​ចុច​ប៊ូតុង​ថត​ ត្រូវ​ផ្ដោត​លើ​ Subject។

ចុច​សង្កត់​ពាក់​កណ្ដាល​ឲ្យ​ជាប់​៖ អាច​ប្រាប់​កាមេរ៉ា​ឲ្យ​ Focus លើ​ Subject ដោយ​ចុច​សង្កត់​ពាក់​កណ្ដាល​លើ​ប៊ូតុង​ថត​ ហើយ​ពេល​ត្រៀម​រួច​រាល់​ អាច​ចុច​សង្កត់​បន្ថែម​ពេញ​ ដើម្បី​ផ្ដិត​យក​រូបភាព​។ កុំ​ប្រលែង​ការ​សង្កត់​ប៊ូតុង​ថត​ពាក់​កណ្ដាល​ លុះ​ត្រា​ចង់​ប្ដូរ​ចំណុច​ Focus។

តម្រង់​កាមេរ៉ា​លើ​អ្វី​ចង់​ Focus៖ កាមេរ៉ា មិន​តែងតែ​ដឹង​ ពី​អ្វី​ត្រូវ​ Focus ក្នុង​ប្លង់​នោះ​ទេ​។ វិធី​ល្អ​ គួរ​ឲ្យ​ Subject នៅ​កណ្ដាល​ប្លង់​ រួច​ Focus។ បន្ទាប់​មក​អនុវត្ត​តាម​ចំណុច​ខាង​លើ​ (ចុច​សង្កត់​ពាក់កណ្ដាល​ឲ្យ​ជាប់​)។

មើល​ជា​មុន​លើ​ចលនា​របស់​ Object កាមេរ៉ា​ភាគ​ច្រើន​ចំពោះ​ម៉ូដែល​កម្រិត​ដំបូង​ មាន​ Autofocus យឺត​ ពិបាក​ចាប់​យក​ទិដ្ឋភាព​។ គួរ​កំណត់​ Autofocus លើ​ចំណុច​ ទីតាំង​ Object រំកិល​ដែល​នឹង​បញ្ចប់​ រួច​ចុច​ថត​ ពេល​ Object ដល់​ចំណុច​នោះ​។

ពង្រីក​ ឬ​អត់​ ពេល​ថត​មិន​គួរ​ពង្រីក​ទិដ្ឋភាព​នោះ​ទេ​ ដោយ​អាច​ចូល​ទៅ​កៀក​នឹង​ Subject រួច​ថត​ ព្រោះ​អាច​ប៉ះពាល់​ដល់​លទ្ធផល​រូបភាព​បែក​ Pixel។

ប្រើ​ Scene mode Scene mode មិនមែន​ Manual controls នោះ​ទេ​ ដែល​ប្រាប់​កាមេរ៉ា​នៅ​ប្រភេទ​ស្ថានភាព​ថត​ ដូចជា​ពេល​មាន​ពន្លឺ​ទាប​, ក្រោម​ពន្លឺ​ថ្ងៃ​ត្រង់​, Portrait និង​ទេសភាព​។

កាមេរ៉ា​មួយ​ចំនួន​អាច​កែប្រែ​ Exposure compensation បើ​មាន​ គួរ​លេង​ជាមួយ​ កែប្រែ​លក្ខខណ្ឌ​ពន្លឺ​។

ចេះ​គ្រប់គ្រង​ Flash កាមេរ៉ា​ហាក់​តែងតែ​បើក​ប្រើ​ Flash ពេល​ស្ថិត​ក្នុង​ Auto mode ទោះ​មិន​ចាំ​បាច់​ក្ដី​។ វិធី​ល្អ​ដើម្បី​ដឹង​ពី​សមត្ថភាព​របស់​កាមេរ៉ា​ អាច​សាកល្បង​បាន​ ដោយ​ថតរូប​មួយ​ចំនួន​ក្រោម​លក្ខខណ្ឌ​ផ្សេងៗ​ បិទ​ ឬ​បើក​ Flash។

ពេល​ស្ថានភាព​ងងឹត​ កាមេរ៉ា​ប្រហែល​បើក​ប្រើ​ Flash បំពេញ​កង្វះ​ពន្លឺ​។ តែ​ ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ​ គួរ​បិទ​ Flash នឹង​ប្រើ​ពន្លឺ​ដែល​មាន​ក្នុង​បន្ទប់​ ដោយ​កាន់​កាមេរ៉ា​ឲ្យ​នៅ​នឹង​។ Flash ក៏​ដំណើរការ​ល្អ​ ពេល​ស្ថានភាព​ភ្លឺ​ផង​ដែរ​ ជួយ​កាត់បន្ថយ​ស្រមោល​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ DigitalTrends   ប្រែ​សម្រួល៖ ប៊ុនធឿន