ការពារ​ឲ្យ​ទាន់ ប្រយ័ត្ន​មាន​គេ​លួ​ច​អាន​សារ​ក្នុង Gmail បាន​

  • 2018-07-10 03:12:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Suzanne Frey ជា​នាយក​ផ្នែក​សន្តិសុខ​របស់ Google បាន​សរសេរ​ក្នុង​​ប្លុក​ថា​ គ្មាន​នរណា​ម្នាក់​នៅ​ក្រុមហ៊ុន​ Google អាច​អាន​សារ​ក្នុង​ Gmail បាន​ទេ។ តែ​របាយការណ៍​ថ្មីពី​ Wall Street Journal បង្ហាញ​ថា​ មាន​កម្មវិធី​ដទៃ​ទៀត​ (Third-party) ដែល​អាច​ចូលទៅ​អាន​​សារ​ក្នុង​ Gmail របស់​អ្នកប្រើប្រាស់​។

ជំនួស​ឲ្យ​ការ​បដិសេធ​ពី​ការ​ចូល​របស់​កម្មវិធី​ដទៃ​ទៀត​ (Third-party) ប្លុក​របស់​ Google បាន​ផ្ដល់​ជា​ជម្រើស​អាច​រក្សា​អ៊ីមែល​ស្ថិត​ជា​ Private បាន​។

ទី១

បើក​ប្រព័ន្ធ​ Gmail > ចុច​លើ​រូបភាព​ Profileនៅ​ជ្រុង​ស្ដាំ​ខាងលើ​។

ទី២

ចុច​លើ​ My Account រួច​នឹង​ចូល​ទៅ​កាន់​ទំព័រ​ Settings។

ទី៣

ត្រង់​ទំព័រ​ Settings ពិនិត្យ​ក្រោម​ផ្នែក​ Sign-in & security នៅ​ខាងឆ្វេង​ រួច​ចុច​លើ​ Apps with account access។

ទី៤

ត្រង់​នេះ​ នឹង​ឃើញ​បញ្ជី​កម្មវិធី​ជា​ច្រើន​។ ចុច​លើ​តំណ​ភ្ជាប់​ Manage Apps ដើម្បី​ចូល​ទៅ​មើល​សិទ្ធិ​ប្រើប្រាស់​កម្មវិធី​។

ទី៥

នៅ​ក្បែរ​កម្មវិធី​នីមួយៗ​ មាន​បង្ហាញ​ផ្នែក​ណា​មួយ​​ដែល​បាន​ចូល​ប្រើ​ក្នុង​គណនី​ Google របស់​អ្នក​។ បើ​ប្រើ​ Android device ប្រហែល​ឃើញ​ហ្គេម​ និង​កម្មវិធី​ត្រឹម​ចូល​ប្រើ​គណនី​ Google Play Account។

បើ​ឃើញ​មាន​ឃ្លា​ Has full access to your Google Account ក្នុង​នោះ​ប្រហែល​មាន​ទាំង​អ៊ីមែល​លើ​ Gmail។ នេះ​មាន​ន័យ​ថា​កម្មវិធី​ប្រហែល​មាន​សិទ្ធ​អាច​ស្កេន​អ៊ីមែល​។

ទី៦

ពេល​ឃើញ​ ឬ​ចង់​បញ្ឈប់​សកម្មភាព​ស្កេន​អ៊ីមែល​នេះ​ គ្រាន់​តែ​ចុច​លើ​ឈ្មោះ​កម្មវិធី​។ បន្ទាប់​មក​នឹង​ឃើញ​ផ្ទាំង​ព័ត៌មាន​លម្អិត​លើ​អ្វី​ឲ្យ​ពិត​ប្រាកដ​ថា​កម្មវិធី​អាច​ឃើញ​។

គួរ​ដឹង​ដែរ​ មុន​ពេល​បិទ​ Permission កម្មវិធី​មួយ​ចំនួន​ប្រហែល​អាច​ពឹង​លើ​ Permission ដើម្បី​ដំណើរការ​មុខងារ​ខ្លួន​បាន​ត្រឹមត្រូវ​។ ដើម្បី​បិទ​ Permission នេះ​ ចុច​លើ​ Remove Access រួច​ចុច​លើ​ OK។

បាន​ដឹង​ បាន​ឮរួច​មក​ហើយ​ ពី​ព័ត៌មាន​អាស្រូវ​របស់​ក្រុមហ៊ុន​ Cambridge Analytica ចំពោះ​ Facebook។ នេះ​ពិបាក​ នឹង​មិន​ព្រួយ​បារម្ភ​ ពី​គោលការណ៍​របស់​ Google។ យល់​ល្អ​ គួរ​ការពារ​ជា​មុន​

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ DigitalTrends   ប្រែ​សម្រួល៖ ប៊ុនធឿន