Ryeowook បញ្ចប់កាតព្វកិច្ច​ពីទាហានជាផ្លូវការហើយ និងមានមនុស្ស​សំខាន់ទៅទទួលទៀត

  • 2018-07-10 02:05:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Ryeowook តារាចម្រៀង​ក្រុម​ Super Junior បាន​បញ្ចប់​កាតព្វកិច្ច​ជា​នាយទាហាន​ហើយ​ បន្ទាប់​ចូលពលី​កម្លាំង​កាយ​ចិត្ត​ជូន​ជាតិ​កាល​ពី​ថ្ងៃ​ទី​ ១១ ខែតុលា​ ឆ្នាំ ២០១៦។

ព្រឹក​ថ្ងៃ​ទី​ ១០ ខែ​កក្កដា​ឆ្នាំ ២០១៨​នេះ​ Ryeowook សមាជិក​របស់​ក្រុម​ចម្រៀង​បុរស​ Super Junior បាន​សម្រេចកាតព្វកិច្ច​ជា​ផ្លូវការ​ហើយ​ បន្ទាប់​ពី​ពុះពារ​ឧបសគ្គ​ជា​ច្រើន​អស់​រយៈ​ពេល​ជាង ២១​ខែ។

ក្នុង​ការ​ស្វាគមន៍​ការ​វិល​មក​វិញ​នេះ​ ក្រៅពី​អ្នក​គាំទ្រ​រាប់រយ​នាក់​ ក៏នៅមានវត្តមានមនុស្សសំខាន់ជាទីស្រឡាញ់របស់លោកដែរ​រួម​មាន​ Leeteuk, Donghae, Eunhyuk និង​ Siwon ដែលសុទ្ធសឹងជាបងប្អូនរួមក្រុម។ អ្នក​គាំទ្រ​ទាំងអស់​ពិត​ជា​រំភើប​ឥត​ឧបមា​ដែល​សមាជិក​ក្រុម​ Super Junior រូបនេះ​បាន​វិល​មក​បំពេញ​កម្លាំង​ក្រុមវិញ។

បើ​តាម​ព័ត៌មាន​ផ្សេង​ទៀត​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា​ នៅ​ថ្ងៃ​ទី​ ១២ ខែកក្កដា​ ខាង​មុខ​ តារា​ប្រុស​រូបនេះ​នឹង​មាន​កម្មវិធី​ជំនួប​ជាមួយ​អ្នក​គាំទ្រ​ទាំង​អស់​ជា​លើក​ដំបូង​ ក្រោយ​ចេញពី​ទាហាន។ កម្មវិធី​នោះ​មាន​ឈ្មោះ​ថា​ "Return to the Little Prince” ចាប់​ផ្ដើម​ពី​ម៉ោង​ ៨យប់​ (ម៉ោងនៅកូរ៉េ) នៅ​អគារ​ SMTOWN THEATRE COEX Artium៕

ប្រភព៖ kstarlive   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម