ក្លឹប៤មានកីឡាករលេងWorld Cup វគ្គ Semi final ច្រើនជាងគេ
- 2018-07-10 06:52:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្លឹប៤មានកីឡាករលេងWorld Cup វគ្គ Semi final ច្រើនជាងគេ
ចន្លោះមិនឃើញ
ការប្រកួត World Cup ២០១៨កាន់តែខិតជិតដល់ទីបំផុតហើយខណៈការប្រកួតពេលនេះបានឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
ឆ្លងកាត់ការលេងយ៉ាងស្វិតស្វាញ៦០ប្រកួតកន្លងមក ក្រុម២៨ត្រូវបានកាត់ចេញពីកម្មវិធី នៅសល់៤ក្រុមប៉ុណ្ណោះដែលត្រូវប្រជែងគ្នាដើម្បីជម្រុះចេញ២ទៀតនៅថ្ងៃនេះ និងថ្ងៃស្អែក។ ក្រុមទាំង៤មានដូចជា បារាំង, បែលហ្សិក, អង់គ្លេស និងស៊ុយអែត។
កីឡាករ៤៤ ក្នុងចំណោម៩២នាក់កំពុងលេងលេងនៅក្លឹប៨របស់អឺរ៉ុប។ Barcelona, AS Monaco, Liverpool និង Paris Saint-Germain មានកីឡាករ៤នាក់ដែលនឹងលេងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ World Cup តែមានក្លឹប៤ទៀតមានកីឡាករលេងច្រើនជាងនេះដូចជា៖
#៤ Chelsea មានកីឡាករ៥នាក់
ក្នុងចំណោមកីឡាករ៩២នាក់ មាន៥នាក់មកពី Chelsea។ Hazard និង Thibaut Courtois លេងជាមួយបែលហ្សិក, N'Golo Kante និង Olivier Giroud លេងជាមួយបារាំង ហើយ Gary Cahill លេងជាមួយតោកំណាចអង់គ្លេស។
#៣ Manchester City មានកីឡាករ៧នាក់
Manchester City មានកីឡាករ៧កំពុងមានភារកិច្ចជួយជម្រើសជាតិរបស់ពួកគេនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដូចជា៖ Kyle Walker, John Stones, Raheem Sterling និង Fabian Delph លេងជាមួយអង់គ្លេស។ Vincent Kompany, Kevin De Bruyne លេងជាមួយបែលហ្សិក ហើយ Benjamin Mendy លេងជាមួយបារាំង។
#២ Manchester United មានកីឡាករ៧នាក់
មិនខុសពីអ្នកជិតខាង Manchester United ក៏មានកីឡាករ៧នាក់ដែរលេងនៅ World Cup វគ្គ Semi final ដូចជា៖ Jesse Lingard, Phil Jones, Ashley Young, Marcus Rashford លេងជាមួយអង់គ្លេស។ Marouane Fellaini និង Romelu Lukaku លេងជាមួយបែលហ្សិក ហើយ Paul Pogba លេងជាមួយបារាំង។
#១ Tottenham Hotspur មានកីឡាករ៩នាក់
Tottenham Hotspur មានកីឡាករលេងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ World Cup ច្រើនជាងគេរហូតដល់៩នាក់។ Harry Kane ដែលជា Top scorer, Danny Rose, Eric Dier, Kieran Trippier និង Dele Alli កំពុងមានកាតព្វកិច្ចជាមួយអង់គ្លេស។ Toby Alderweireld, Jan Vertonghen និង Mousa Dembélé លេងជាមួយបែលហ្សិក ហើយចុងក្រោយគឺអ្នកចាំទីដៃទីមួយ និងជាប្រធានក្រុម Hugo Lloris របស់ជម្រើសជាតិបារាំង៕