អាណិតពេក! Bobby តារារបស់ YG ចេញមុខលើកទឹកចិត្តអ្នកទាំង ១៣​ជាប់ក្នុងល្អាងភ្នំ

  • 2018-07-10 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​ YG គឺ​ Bobby សមាជិក​ក្រុម​ iKon បាន​ផ្ញើ​សារ​មាន​ន័យ​មួយ​ទៅ​កាន់​ក្រុម​ក្មេង​ទាំង ១២ និង​គ្រូបង្វឹក​ម្នាក់​ដែល​ចាប់​ក្នុង​ល្អាង​ភ្នំ​កាល​ពី​ពេល​កន្លងមក។

កាល​ពីម្សិលមិញ បើផ្អែក​លើ​គណនី​ Instagram ផ្ទាល់​ខ្លួន​ Bobby បាន​បង្ហោះរូបភាព​មួយ​សន្លឹក ដោយភ្ជាប់មានសេចក្ដី​ថា៖ "ពិតជាក្លាហាន​ និង​រឹងមាំ​បំផុត សូម​បន់ស្រន់​ឲ្យ​ពួកគេ​បាន​សុខ​ទាំង​អស់គ្នា និង​ពិសេស​ឧទ្ទិសកុសល​ដល់​វីរបុរស​ដែល​បាន​ពលី សូម​ឲ្យ​ទៅ​កាន់​សុគតិភព។ នេះ​ជា​ស្ថានភាព​ក្នុង​ប្រទេស​ថៃ ក្មេង​១២នាក់ និង​គ្រូបង្វឹក​ម្នាក់ បាន​ជាប់​ក្នុង​ល្អាង​ភ្នំ​នេះ។ ម្សិលមិញ​ (ថ្ងៃទី ០៨ ខែកក្កដា) ៤នាក់​ក្នុង​ចំណោម​អ្នក​ទាំង ១៣​ត្រូវ​បាន​គេ​ជួយ​សង្គ្រោះ ប៉ុន្តែ​មុន​នោះ​ក៏​មាន​អ្នក​ជួយ​សង្គ្រោះម្នាក់​បាន​ស្លាប់​ ក្រោយព្យាយាមជួយ​ក្មេង​ទាំង​អស់"។

A post shared by 바비 (@bobbyindaeyo) on

កាយវិការ​របស់​តារា​ប្រុស​រូប​នេះ​ពិតជា​បង្ហាញ​ពី​ក្ដី​បារម្ភ​ចំពោះ​គ្រប់គ្នា​ដែល​ជួប​ហេតុការណ៍​នេះ ហើយ​បើ​ទោះ​ជា​លោក​មិន​មែ​ន​ជា​ជនជាតិ​ថៃ​ តែ​យ៉ាងណា​ក៏​មាន​មនោសញ្ចេតនា​ក្នុង​នាម​ជា​មនុស្ស​ដូចគ្នា។

សម្រាប់​ព័ត៌មាន​ថ្មីៗ​ទាក់ទង​នឹង​ក្មេង​ៗ និង​គ្រូបង្វឹក​របស់​ពួកគេ​ពេល​នេះ​ទោះបាន​បង្ហាញ​ថា​ ក្នុង​ចំណោម​អ្នក​ទាំង​ ១៣ មាន​ ៨​នាក់ហើយ​បាន​សង្គ្រោះ​ចេញ​ពី​ល្អាង​ភ្នំ និង​បញ្ជូន​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឈៀងរ៉ាយ។ អ្នក​នៅ​សេសសល់​ចំនួន​ ៥​នាក់​ទៀត​នឹង​ត្រូវ​នាំ​ចេញ​ជាបន្ត​បន្ទាប់​នៅ​ថ្ងៃ​នេះ៕

ប្រភព៖ tvpoolonline   ប្រែ​សម្រួល៖ យី សុធារី