​តាម​ទាន់​បាន​ដឹង​ថា Idol ទាំង​នេះ​ខ្លាច​សត្វរហូតភ័យ​ រត់​ផង​យំ​ផង

  • 2018-07-17 02:25:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Sabay សូម​បង្ហាញ​តារា​៨​ដួង ខាង​ក្រោម ធ្លាប់ត្រូវ​គេ​យក​សត្វ​ដែល​ខ្លួន​ខ្លាច​បំផុតមក​បន្លាច រហូតមិន​អាច​ទប់​អារម្មណ៍​ ​ភ័យ​លស់​ព្រលឹង រត់​ផង​យំ​ផង ពេល​ជួប​សត្វ​ដែល​ខ្លាច​បំ​ផុត​ក្នុង​ជីវិត​។

១. ពិធី​កា​រី​នី​ ជីម​មី​ ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ​របស់​នាង​ភ្ញាក់​ផ្អើល​មិន​ស្ទើរ​ទេ ដោយ​សារ​នាង​ខ្លាច ក​មាន់ ជើង​មាន់ ទៅ​វិញ។ ​ពេល​ឃើញ​​របស់​ពីរ​នេះ ជីម​មី​ ភ័យ​លស់​ព្រលឹង​ ព្រោះ​ខ្លាច​ខ្លាំង​ពេក។ ជីម​មី ថា នាង​ខ្លាច​តែ​ក​មាន់ ជើង​មាន់​នោះ​ទេ តែ​បើ​សាច់​មាន់ ស្រី​ស្អាត​រូប​នេះ​អត់​ខ្លាច​នោះ​ឡើយ ថែម​ទាំងហូប​បាន​ឆ្ងាញ់​ដូច​សាច់​ផ្សេង​ៗ​ធម្មតា។​​

២. តារា​សម្ដែង បឺរី ត្រូវ​បាន​កញ្ញា សាឡាត់ ស្រី​ឡាង​ និយាយ​ថា លោក​ខ្លាច​សត្វ​តុក​តែ​បំផុត ។ ដោយសារតែ​ដឹង​ចំណុច​ខ្សោយ​បែប​នេះ​ហើយ ទើប​ស្រី​ឡាង​ គ្រោង​ធ្វើ​បាប យក​តុក​កែ​មក​បន្លាច​ឲ្យ​បុរស​សាច់សរូប​នេះ រត់​បាត​ជើង​ស​ព្រាតម្ដង។​

៣. ​តារា​សម្ដែង លឹម ជា​ឡាយ ធ្លាប់​រត់​លែង​ងាក​ក្រោយ ដោយសារ​តែ​សត្វ​ជីង​ចក់។ អតីត Freshie Boy លេខ​មួយ​រូប​នេះធ្លាប់​ត្រូវ​បាន​គេ​ថត​វីដេអូ​ យក​សត្វ​ជីង​ចក់​បន្លាច ធ្វើ​ឲ្យ​លោកភ័យស្លេក​មុខ ​សុខ​ចិត្ត​ធ្វើ​អ្វី​គ្រប់​យ៉ាង សុំ​ត្រឹម​កុំ​ឲ្យ​​គេ​យក​សត្វ​ជីង​ចក់​មក​បន្លាច​​តទៅទៀត។​

៤. ចំពោះ​​តារា​សម្ដែង​រូប​ស្រស់ ស៊ិន យូ​ប៊ីន វិញ ខ្លាច​សត្វ​ឆ្មាខ្លាំង​បំផុត រហូត​ភ័យ​ត្រជាក់​ដៃ​ជើង ឲ្យ​តែ​ឮសំឡេង​ឆ្មា ក្បែរ​ជើង​របស់​ខ្លួន។ ខុស​ពី​តារា​​ផ្សេង​ៗ​ចាត់​ទុក​សត្វ​ឆ្មា ជា​សត្វ​ចិញ្ចឹម​សំណព្វ​យក​មក​គេង​ឱប តែ​យូ​ប៊ីន​វិញ មាន​តែ​រត់​ចេញ​ឲ្យ​ឆ្ងាយ​ពេល​ជួប​សត្វ​ឆ្មា​ម្ដង​ៗ។​

៥. ​​ក្នុង​ឆាក​ជីវិត​របស់​តារា​ទឹក​ភ្នែក នី មុន្នី​នាថ សត្វ​ដែល​នាង​ខ្លាច​រអា​បំ​ផុត​ គឺ​សត្វ​ពស់​។ សូម្បី​ពស់​ជ័រ ក៏​ នី មុន្នី​នាថ​ ខ្លាច​ឡើង​ញ័រ​ខ្លួន​ដែរ។ តារា​សម្ដែង​រូប​នេះ ធ្លាប់​និយាយ​ថា ទោះ​គេ​ឲ្យ​ប្រាក់​ប៉ុន្មាន ក៏​នាង​មិន​ថត​ជាមួយ​សត្វ​ពស់​ដាច់​ខាត ព្រោះ​តែ​ខ្លាច​សត្វ​នេះ​ខ្លាំង​ពេក។

៦. ​តារា​ចូល​ចិត្ត​បង្ក​សំណើច​ដល់​ទស្សនិកជន រ៉ូ​លីន បែរ​ជា​ស្រក់​ទឹកភ្នែក​ ភ័យ​បះ​ដៃ​បះ​ជើង​គួរ​ឲ្យ​អាណិត ពេល​គេ​យក​សត្វ​ជីង​ចក់​មក​បន្លាច​។ ក្នុងកម្មវិធីទូរទស្សន៍​មួយ ពិធីករ​បាន​យក​សត្វ​ ជីង​ចក់​ មក​បន្លាច​តារាអាច​ប្រើ​បាន​ច្រើន​សំឡេង​រូប​នេះ រហូត​ រ៉ូលីនភ័យពេក លោត​បះ​ជើង​ក្រញាង លេចចេញ​របស់​សំខាន់​នៅ​កណ្តាលវាល។

៧. ​លោក ខាត់ វៃ​ហាំង ភ័យ​ស្ទើរ​តែ​លេច​នោម​ទៅ​ហើយ ពេល​ត្រូវ​គេ​យក​សត្វ​ ពស់​មក​បន្លាច​។ តារា​សម្ដែង​ស្រស់​សង្ហា​រូប​នេះ ប្រាប់​ថា ក្នុង​ចំណោម​សត្វ​ទាំង​អស់ លោក​ខ្លាច​ ពស់​ ជាង​គេ។

៨. ​សត្វ​ដែល​ធ្វើ​ឲ្យ​កញ្ញា ផន ស្រី​ខួច ភ័យ​លស់​ព្រលឹង​ជាង​គេ រហូត​ស្រែក​ឡើង​ភ្លាត់​សំឡេង គឺ​សត្វ​ តុក​កែ។ តារា​ចម្រៀង​រូប​នេះ ប្រាប់​ថា នាង​មិនចូលចិត្តតុកកែនោះ​ទេ។ ពេល​ឃើញ​តុក​កែ​ម្ដង​ៗ នាង​ដឹង​តែ​រត់​​សិន​ហើយ លែងខ្លាច​ខ្មាស​អ្នក​ណា​ទាំង​អស់ ដោយសារ​ខ្លាច​តុកកែ​ខ្លាំង​ពេក៕​

អត្ថបទ៖ លឹម សុនា

អត្ថបទពេញនិយម