អ្នកនិពន្ធវ័យក្មេង១ក្រុម រៀបចំវេទិកាមួយជួយពង្រឹងសន្ទុះនៃការតែងនិពន្ធ

  • 2018-07-10 06:24:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកនិពន្ធវ័យក្មេង ៥ រូប ដែលមានស្នាដៃនិពន្ធប្រលោមលោក និងរឿងភាពយន្តនឹងបង្ហាញវត្តមានក្នុងកម្មវិធី «កម្លាំងបណ្ដាលចិត្តអ្នកនិពន្ធ» ដែលរៀបចំដោយ ឥន្រ្តិយហ្វីម របស់លោក សុខ ចាន់ផល ថ្ងៃសៅរ៍ទី ១៤ ខែ កក្កដា ឆ្នាំ ២០១៨ នេះហើយ។

poster កម្មវិធី «កម្លាំងបណ្ដាលចិត្តអ្នកនិពន្ធ»

កម្មវីធីនេះរៀបចំឡើងដើម្បីបង្កើតជាឱកាស និងជាវេទិកា សម្រាប់អ្នកនិពន្ធបានជួបជាមួយអ្នកគាំទ្រ និងលើកស្ទួយការអាន ពិសេសក៏ជួយពង្រឹងសន្ទុះនៃការតែងនិពន្ធបន្ថែមទៀត ដោយលើកទឹកចិត្តដល់មនុស្សជំនាន់ក្រោយ ពិសេសយុវវ័យ នេះបើតាមការលើកឡើងរបស់លោកសុខ ចាន់ផល។ ដូចគ្នានឹង លោក សុខ ចាប់ផល ដែរ កញ្ញា គឹម ឌីណា ម្ចាស់ប្រលោមលោក រឿង «ប្រពន្ធខ្ញុំអាយុ ១៨ឆ្នាំ» តំណាងអ្នកនិពន្ធរៀមច្បងដទៃទៀត ប្រាប់ Sabay ឱ្យដឹងថា៖ «នេះជាឱកាសល្អសម្រាប់អ្នកនិពន្ធបានបកស្រាយពីការតែងនិពន្ធរបស់ខ្លួន ហើយក៏មានឱកាសស្វែងយល់ពីអារម្មណ៍របស់អ្នកអានរបស់ខ្លួនដែរ»។

លោក សុខ ចាន់ផល និងអ្នកនិពន្ធ ៤រូបផ្សេងទៀត

ក្នុងនោះដែល ផលិតករ និងអ្នកតែងនិពន្ធ សុខ ចន្ទផល ក៏បានលើកឡើងពីគោលបំណងនៃកម្មវិធីលម្អិតទៀតថា ទី១ ស្ដាប់ពីប្រវត្តិដំណើរដើមទងនៃស្នាដៃនីមួយៗ ទី២ រឿងរ៉ាវស៊ីជម្រៅដែលកប់នៅក្នុងស្នាដៃទាំងនោះ ទី៣ ជួបមនុស្សពិតដែលជាតួអង្គនៅក្នុងសាច់រឿង ទី៤ អ្វីដែលបណ្ដាលឱ្យពួកគេក្លាយជាអ្នកនិពន្ធ និងទី៥ ការផលិតភាពយន្តពីរឿងប្រលោមលោក។

អ្នកនិពន្ធរូបនេះបានលើកឡើងថា សព្វថ្ងៃមានការផលិតភាពយន្តជាច្រើនកើតឡើង ហើយគ្រប់គ្នាដឹងហើយថា ភាពយន្តល្អ គឺជាឫគល់នៃអត្ថបទភាពយន្តល្អ ឬជារឿងប្រលោមលោកដែរមានការពេញនិយម។ ដូចនេះការតែងនិព្ធល្អជាការចាប់ផ្តើមអ្វីទាំងអស់ក្នុងភាពយន្ត។

poster កម្មវិធី «កម្លាំងបណ្ដាលចិត្តអ្នកនិពន្ធ»

តំណាងអ្នកនិពន្ធទាំង ៥ រូបក្នុងកម្មវិធីនេះ លោក សុខ ចាន់ផល សង្ឃឹមថានឹងមានការចូលរួមច្រើនពីយុវវ័យ ពិសេសលោកលើកទឹកចិត្តសម្រាប់អ្នកដែលចង់ស្វែងយល់ពីការតែងនិពន្ធ ព្រោះនេះជាផ្លូវសម្រាប់អ្នកមាននិស្ស័យ អ្នកត្រូវចេះចាប់យកមកប្រើការ និងបន្តក្តីស្រមៃរបស់ខ្លួន៕

អត្ថបទ៖ Sunny