មក​ដឹង​ទំហំ និងតម្លៃ​ចិញ្ចៀន​ភ្ជាប់​ពាក្យ​របស់ Hailey Baldwin

  • 2018-07-10 08:33:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មីៗ​នេះ តារា​ចម្រៀង Justin Bieber បាន​ប្រកាស​ជា​សាធារណៈ​ពី​ដំណឹង​ភ្ជាប់​ពាក្យ​របស់​លោក​ជាមួយ​តារា​ម៉ូដែល Hailey Baldwin ដោយ​សរសេរ​ពាក្យពេចន៍​ផ្អែមល្ហែម ថែម​ទាំង​ហៅ Hailey ថា​ជា​ម្ចាស់​ជីវិត​របស់​លោក​ថែម​ទៀត​ផង។ បើ​ងាក​មក តារា​ម៉ូដែល Hailey Baldwin វិញ អ្នក​គាំទ្រ​បាន​ដាក់​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង​ទៅ​លើ​ចិញ្ចៀន​ពេជ្រ​ដ៏​ធំ​មួយ​វង់​ ដែល​នាង​បាន​ពាក់​ក្រោយ​ប្រកាស​​ពី​ការ​ភ្ជាប់​ពាក្យ​នោះ។

ជាមួយ​គ្នា​នោះ​ដែរ អ្នក​គាំទ្រ​បាន​ចាប់​អារម្មណ៍​ថា ចិញ្ចៀន​មួយ​វង់​នេះ គឺ​មាន​រូបរាង​ស្រដៀង​គ្នា​ទៅ​នឹង​ចិញ្ចៀន​ភ្ជាប់​ពាក្យ​របស់​តារា​​សម្ដែង Blake Lively។

ទោះ​ជា​យ៉ាង​ណា នេះ​មិន​មែន​ជា​រឿង​ចៃដន្យ​នោះ​ទេ ព្រោះ​ថា​កាល​ពី​ឆ្នាំ ២០១២ តារា​ម៉ូដែល Hailey Baldwin បាន​បង្ហោះ​សារ​មួយ​លើ​គណនី Twitter របស់​នាង​ថា៖ "ប្រសិន​បើ​ចិញ្ចៀន​របស់​ខ្ញុំ​មិន​បាន​ប៉ុន Blake Lively ទេ ខ្ញុំ​មិន​ចង់​រៀបការ​ទេ"។

បើ​តាម​ម្ចាស់​ក្រុមហ៊ុន​​គ្រឿង​អលង្ការ WP Diamonds លោក Andrew Brown បាន​និយាយ​ថា៖ "ចិញ្ចៀន​ពេជ្រ​របស់ Hailey គឺ​មាន​ទំហំ​ប្រហែល ៦ ការ៉ាត់ ហើយ​ចំពោះ​តម្លៃ​វិញ​គឺ​ប្រហែល ៤០០ ០០០ដុល្លារ"៕

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ អន សុភក្ត្រា

អត្ថបទពេញនិយម