Charlie Puth បង្ហាញ​ខ្លួន​ក្នុង​វីដេអូ​បទ​ចម្រៀង​ថ្មី "The Way I Am” (មាន​វីដេអូ)

  • 2018-07-10 10:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​បាត់​មុខ​មួយ​រយៈ ពេល​នេះ​តារា​ចម្រៀង​រូប​​សង្ហា Charlie Puth បាន​ត្រលប់​មក​វិញ​ហើយ​ ដោយ​បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​វីដេអូ​ចម្រៀង​បទ "The Way I Am”។

នៅ​ក្នុង​វីដេអូ​នេះ​គេ​សង្កេត​ឃើញ Charlie ច្រៀង​នៅ​ជ្រុង​មួយ​នៃ​ផ្ទះបាយ ដោយ​ជួប​ជាមួយ​នារី​ម្នាក់​មាន​សម្រស់​ស្រស់​ស្អាត។ នៅ​ក្នុង​ទីតាំង​នោះ​គឺ​ពោរពេញ​ទៅ​ដោយ​ដប​ស្រា និង​មនុស្ស​ជា​ច្រើន​រូប​ចូលរួម​កម្មវិធី​ជប់​លៀង​ដ៏​ធំ​មួយ​។ ខណៈ​ពេល​ដែល​ Charlie បាន​ស្ថិត​នៅ​កន្លែង​ពោរពេញ​ទៅ​ដោយ​មនុស្ស​ច្រើន​នោះ ពួក​គេ​ត្រូវ​បាន​បង្ហាញ​ជា​លក្ខណៈ​ស្រមោល​មិន​ឃើញ​រូប​ច្បាស់​ដូច​ជា​អ្វី​ដែល Charlie បាន​ច្រៀង​ "Everyone's trying to be famous/ And I'm just trying to find a place to hide” គឺ "គ្រប់​គ្នា​ព្យាយាម​ឲ្យ​ក្លាយ​ជា​មនុស្ស​ល្បី​ឈ្មោះ​/ ឯ​ខ្ញុំ​គ្រាន់​តែ​ព្យាយាម​ស្វែង​រក​កន្លែង​សម្រាប់​លាក់​ខ្លួន"។

“The Way I Am” គឺ​ជា​វីដេអូ​ចម្រៀង​ទី​៥ ដក​ស្រង់​ចេញ​ពី​អាល់ប៊ុម "Voicenotes” បន្ទាប់​ពី​បទ "Attention”, “How Long”, “Done For Me feat. Kehlani” និង "Change”។

ទស្សនា​វីដេអូ​ចម្រៀង​ខាង​ក្រោម៖

ប្រភព៖ rollingstone   ប្រែ​សម្រួល៖ ធារ៉ូ