ពលរដ្ឋ​ស៊ុយអែត​ ផ្តើម​ឈប់​ប្រើ Credit Card ជំនួស​ចាក់​បន្ទះ​ឈីប​បង្កប់​ក្នុង​ដៃ

  • 2018-07-11 02:43:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឈីប​ជា​ច្រើន​ពាន់​បន្ទះ​ត្រូវ​បាន​ចាក់​បញ្ចូល​ទៅ​ក្នុង​ប្រអប់​ដៃ​របស់​ពលរដ្ឋ​ក្នុង​ប្រទេស​ស៊ុយអែត ដោយ​ប្រភេទ​ឈីប​នេះ​មាន​ប្រើប្រាស់​បច្ចេកវិទ្យា NFC ដើរ​តួ​ជំនួស​ការ​ប្រើ Credit Card, Key Cards និង Rail Card ហើយ​រំពឹង​នឹង​អភិវឌ្ឍ​បញ្ចូល​នូវ​មុខងារ​ទំនើប​ជា​ច្រើន​ទៀត​ក្នុង​ថ្ងៃ​អនាគត។ ឈីប​នេះ​មាន​ទំហំ​តូច ហើយ​ត្រូវ​បាន​គេ​ចាក់​បញ្ចូល​ទៅ​ក្នុង​ប្រអប់​ដៃ ត្រង់​ចន្លោះ​ទីតាំង​មេដៃ​និង​ម្រាម​ដៃ​ចង្អុល។

ថ្លែង​បញ្ជាក់​ពី​សាស្ត្រាចារ្យ​នៅ​ Lund Universtiy អ្នក​ស្រី Moa Petersen បាន​មាន​ប្រសាសន៍​ថា៖ "មូលហេតុ​ដែល​ពលរដ្ឋ​ស៊ុយអែត ៣ ៥០០ នាក់​ចាក់​បញ្ចូល Microchips ទៅ​ក្នុង​ដៃ​របស់​ពួក​គេ ទាក់ទង​នឹង​កត្តា​នៃ​ទំនុក​ចិត្ត​ប្រព័ន្ធ​បច្ចេកវិទ្យា​ក្នុង​ស្រុក ខណៈ Skype និង Spotify សុទ្ធ​សឹង​បង្កើត​ឡើង​នៅ​ប្រទេស​ស៊ុយអែត បែប​នេះ​ក៏​ជំរុញ​ឲ្យ​ពលរដ្ឋ​ចាប់​អារម្មណ៍​ខ្លាំង​លើ​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ជំនាន់​ក្រោយ"។

វីដេអូ​មួយ​ពី Dezeen ក្នុង​គេហទំព័រ YouTube ក៏​បង្ហាញ​ពី​ដំណើរការ​របស់​អ្នក​ឆែក​សំបុត្រ​លើ​រថភ្លើង SJ Railways ក្នុង​ប្រទេស​ស៊ុយអែត ចាប់​ទូរសព្ទ​មក​ស្កេន​លើ​ដៃ​របស់​អតិថិជន។

បញ្ជាក់​ថា​នេះ​ពុំ​មែន​ជា​លើក​ទី​មួយ​នោះ​ឡើយ ដោយ​កន្លង​ទៅ​ពលរដ្ឋ​អាល្លឺម៉ង់ អូស្ត្រាលី ក៏​ដូច​ជា​ក្រុមហ៊ុន​ផលិត​កម្មវិធី Wisconsin របស់​សហរដ្ឋអាមេរិក​ធ្លាប់​ផ្តល់​ឲ្យ​អតិថិជន​នូវ​ការ​ចាក់​បង្កប់​ឈីប​ដើម្បី​ងាយស្រួល​ក្នុង​ការ​ដោះ​សោ​ទ្វារ​ស្វ័យប្រវត្តិ បិទ​បើក​កុំព្យូទ័រ ក៏​ដូច​ជា​ទូទាត់​លើ​ការ​ចំណាយ​ជាមួយ​ម៉ាស៊ីន​លក់​អាហារសម្រន់​ថែម​ទៀត​ផង។

ប្រភព: http://mentalfloss.com/article/549130/thousands-swedes-are-replacing-their-credit-cards-microchip-implants

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Mentalfloss   ប្រែ​សម្រួល៖ កៅ រក្សា