Walker បង្ហើប​ថា​ មាន​បរិយាកាស​ម្យ៉ាង​ក្នុង​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស

  • 2018-07-10 11:56:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​ស្លាប Kyle Walker ក្នុង​ថ្ងៃ​នេះ បាន​និយាយ​ថា ក្នុង​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស ពោរ​ពេញ​ទៅ​ដោយ​បរិយាកាស "ក្រុម​គ្រួសារ"។

កីឡាករ​បាន​និយាយ​ប្រាប់​សារព័ត៌មាន Sky News Radioថា៖ "ក្នុង​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស មិន​ខ្វល់​ថា​អ្នក​មក​ពី​ណា​ទេ ខ្ញុំ​គិត​ថា គ្រប់​គ្នា​សុទ្ធ​តែ​មាន​ភាព​ជិត​ស្និទ្ធ​នឹង​គ្នា។ វា​ពិសេស​ណាស់។ ពាក្យ​មួយ​ដែល​ខ្ញុំ​អាច​និយាយ​បាន​គឺ ពួក​យើង​ចាត់​ទុក​គ្នា​ដូច​ក្រុម​គ្រួសារ​តែ​មួយ​អ៊ីចឹង"។

Walker បាន​សង្ឃឹម​ថា អង់គ្លេស​នឹង​បន្ត​ធ្វើ​បាន​ល្អ​ក្នុង World Cup ប៉ុន្តែ​បាន​កត់​សម្គាល់​ថា ទោះ​អាច​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ ឬ​មិន​អាច​ឡើង​ក្ដី កម្មវិធី​នេះ​គឺ​ជា​បទ​ពិសោធន៍​មួយ​ដ៏​សប្បាយ​រីករាយ។

សូម​បញ្ជាក់​ផង​ដែរ​ថា អង់គ្លេស​បាន​បង្ហាញ​ទម្រង់​លេង​ល្អ​ក្នុង World Cup លើក​នេះ។ ក្រុម​ជម្រើស​ជាតិ​បាន​ឡើង​រហូត​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ហើយ​នឹង​ត្រូវ​ប្រកួត​ប៉ះ​ក្រូអាត​នៅ​វេលា​ម៉ោង ១ រំលង​អាធ្រាត្រ​ស្អែក​នេះ។

ការ​ឡើង​លេង​ដល់​វគ្គ Semi Final របស់​អង់គ្លេស ក្នុង World Cup លើក​នេះ គឺ​ជា​លើក​ទី​មួយ​ក្នុង​រយៈ​ពេល ២៨ ឆ្នាំ និង​ជា​លើក​ទី​បី​ក្នុង​ប្រវត្តិសាស្ត្រ​សម្រាប់​ក្រុម​ជម្រើស​ជាតិ​៕

ប្រភព៖ Four Four Two   ប្រែ​សម្រួល៖ ហ៊ីម រស្មី