ចង់​ជូន​អំណោយ​ខួប​កំណើត McGregor បុរស​ម្នាក់​សម្រេច​ឆ្លាក់​រូប​សំណាក​កីឡាករ ឯ​លទ្ធផល​វិញ​គាប់​ចិត្ត

  • 2018-07-10 13:37:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ជំនាញ​ឆ្លាក់​រូប​សំណាក​សញ្ជាតិ Lithuania ម្នាក់ ឈ្មោះ Edgar Askelovic បាន​ឆ្លាក់​រូប​ Conor McGregor ដើម្បី​ធ្វើ​ជា​អំណោយ​ថ្ងៃ​ខួប​កំណើត​ដល់​កីឡាករ​នា​ថ្ងៃ​ទី ១៤ កក្កដា​ខាង​មុខ។

សិប្បករ​បាន​ចំណាយ​ថវិកា​ប្រមាណ ៥ ម៉ឺន​ផោន (ជាង ៦,៦ ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក) ដើម្បី​ឆ្លាក់​រូប​ចម្លាក់​មួយ​នេះ។ រយៈ​ពេល​ដែល​ឆ្លាក់​រូប​នេះ មិន​ត្រូវ​បាន​ទម្លាយ​ឡើយ។

រូប​ចម្លាក់​មាន​ទម្ងន់​ប្រមាណ ១០១ គីឡូ​ក្រាម។ ពុក​មាត់ និង​ពុក​ចង្កា​នៃ​រូប​សំណាក ត្រូវ​បាន​ធ្វើ​ឡើង​ពី​សក់​មែន​ទែន។

រូប​សំណាក​នឹង​ត្រូវ​បាន​សម្ពោធ​ក្រោម​វត្តមាន​របស់​កីឡាករ McGregor ផ្ទាល់​នៅ​សារមន្ទីរ JD Malat នៅ​ទីក្រុង​ឡុងដុង នៅ​ថ្ងៃ​ទី ១៤ កក្កដា​ខាង​មុខ ដែល​ជា​ថ្ងៃ​ខួប​កំណើត​អាយុ ៣០ របស់​គេ។ រូប​ចម្លាក់​នឹង​ត្រូវ​បាន​ដាក់​តាំង​នៅ​ទី​នោះ រហូត​ដល់​ថ្ងៃ​ទី ៣០ កញ្ញា ២០១៨​នេះ។

លោក Askelovic ក្នុង​ថ្ងៃ​នេះ បាន​និយាយ​ថា ខ្លួន "មាន​កិត្តិយស" ដែល​កីឡាករ​គុន​ចម្រុះ McGregor ទទួល​យក​អំណោយ​ជា​រូប​ចម្លាក់​មួយ​នេះ។ ទោះ​ជា​យ៉ាង​ណា សិប្បករ​ជំនាញ​មួយ​នេះ មិន​បាន​បង្ហាញ​ពី​មូល​ហេតុ​អ្វី​ឲ្យ​ពិត​ប្រាកដ​ដែល​នាំ​ឲ្យ​លោក​ធ្វើ​បែប​នេះ ប៉ុន្តែ​លោក​បាន​និយាយ​ថា លោក​ចង់​បង្កើត​ស្នាដៃ​មួយ​ដែល​រួម​បញ្ចូល​បច្ចេកទេស​សិល្បៈ​ជា​ច្រើន។

ខាងក្រោមជាសកម្មភាពមួយចំនួន ក្នុងអំឡុងពេលឆ្លាក់៖៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម