ឆ្ងល់​អត់ គ្រូ​បែលហ្សិក​ប្រើ​ភាសា​អី ពេល​និយាយ​ទាក់​ទង​ជាមួយ​កីឡាករ​ក្រុម​ជម្រើស​ជាតិ?

  • 2018-07-12 10:55:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាសា​ជាតិ​ច្រើន​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ក្រុម​ជម្រើស​ជាតិ​មួយ​ចំនួន។ ឧទាហរណ៍​គ្រូ​បង្វឹក​ និង​កីឡាករ​ជម្រើស​ជាតិ​អង់គ្លេស ភាគ​ច្រើន​ប្រើ​ភាសា​អង់គ្លេស​ទាក់ទង​គ្នា​ជា​ដើម។

យ៉ាង​នេះ​ក្ដី វា​មាន​ភាព​លំបាក​បន្តិច​សម្រាប់​ក្រុម​ជម្រើស​ជាតិ​បែលហ្សិក ដែល​មាន​ភាសា​ផ្លូវ​ការ​ដល់​ទៅ​បី រួម​មាន​ Flemish (ភាសា​តំបន់​របស់​ហុល្លង់) បារាំង និង​អាល្លឺម៉ង់។ ដោយ​លោក​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​បែលហ្សិក Robert Martinez ដែល​មាន​សញ្ជាតិ​អេស្ប៉ាញ មិន​ចេះ​និយាយ​ភាសា​ទាំង​បី​ខាង​លើ តើ​លោក​ប្រើ​ភាសា​អី​ដើម្បី​ទាក់ទង​និយាយ​ជាមួយ​កូន​ក្រុម​លោក? អត្ថបទ​នឹង​ឆ្លើយ​សំណួរ​នេះ។

បើ​តាម​បទ​សម្ភាសន៍​កាល​ពី​ពេល​កន្លង​ទៅ អតីត​អ្នក​ចាត់​ការ Evertonលោក Martinez បាន​និយាយ​ថា ខ្លួន​ប្រើ​ប្រាស់​ភាសា​អង់គ្លេស ដើម្បី​ហៅ​ និង​ទាក់ទង​កីឡាករ​ក្រុម​ជម្រើស​ជាតិ​បែលហ្សិក។

យ៉ាង​នេះ​ក្ដី ក្នុង​កិច្ច​សម្ភាសន៍​មួយ​ទៀត​កាល​ពី​ពេល​ថ្មីៗ លោក​ថា "ក៏​មាន​ភាសា​មួយ​ចំនួន​ទៀត" ប្រើ​ប្រាស់​ដើម្បី​សម្រួល​ដល់​ការ​ទំនាក់ទំនង​រវាង​កីឡាករ និង​គ្រូ​បង្វឹក។ លើស​ពី​នេះ លោក​ថែម​ទាំង​បោះ​ពាក្យ​ថា​ លោក​តែង​ប្រើ​ប្រាស់ “ភាសា​បាល់ទាត់” ដើម្បី​និយាយ​ទៅ​កូន​ក្រុម​លោក​៕


ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហ៊ីម រស្មី