Google Lens លើ​ស្មាត​ហ្វូន បើ​ចេះប្រើ មានប្រយោជន៍​មិន​ចេះ​តិច

  • 2018-07-11 07:14:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Google Lens ប្រកាស​ចេញ​​ដំបូង​នៅ​ព្រឹត្តិការណ៍​ Google I/O 2017 ជា​មុខងារ​ដ៏​ល្អ​មួយ​ ដែល​មាន​ប្រើ​តែ​លើ​ស្មាតហ្វូន​ត្រកូល​ Pixel ប៉ុណ្ណោះ​។ បច្ចុប្បន្ន​កម្មវិធី​ Google Lens មាន​លើ​ Play Store អាច​ប្រើ​បាន​យ៉ាង​ទូលំទូលាយ​។

កម្មវិធី​ប្រើ​បន្សំ​បច្ចេកវិទ្យា​ AI ជាមួយ​នឹង​ Machine learning ផ្ដល់​ជា​ព័ត៌មាន​ជាច្រើន​ ពី​អ្វី​ដែល​អ្នក​ប្រើប្រាស់​ធ្លាប់​ និង​មាន​បំណង​ប្រើ​ប្រចាំ​ថ្ងៃ​។ Google Lens យល់​ពី​បែបបទ​របស់​ Subject។ បើ​ថតរូប​ផ្កា កម្មវិធី​មិន​ត្រឹម​តែ​សម្គាល់​ដឹង​ផ្កា​ ថែម​ទាំង​ផ្ដល់​ព័ត៌មាន​ពាក់​ព័ន្ធ​បន្ថែម​ទៀត​។

របៀប​ចូល​ប្រើ​ Google Lens

ចុច​សង្កត់​ប៊ូតុង​ Home ឲ្យ​ជាប់​ ដើម្បី​បើក​ Google Assistant រួច​ចុច​លើ​ Google Lens ដែល​មាន​ icon រូប​កាមេរ៉ា​នៅ​ខាងស្ដាំ​ ក្នុង​ការ​បង្ហាញ​ផ្ទាំង​មើល​ទិដ្ឋភាព​។ តម្រង់​កាមេរ៉ា​ទៅ​វត្ថុ​អ្វី​មួយ​ រួច​ចុច​លើ​នោះ​។

បើ​មិន​ឃើញ​ icon រូប​ Google Lens គួរ​ប្រាកដ​ថា​បាន​ទាញ​យក​កម្មវិធី​ពី​ Play Store។

ពេល​ Google Lens សម្គាល់​វត្ថុ​ណា​មួយ​ អាច​បន្ត​ឆ្លង​ឆ្លើយ​ជាមួយ​ Assistant ដើម្បី​ស្វែងយល់​បន្ថែម​បាន​។ បើ​តម្រង់​ចំ​សៀវភៅ​ នឹង​បង្ហាញ​ជាមួយ​ជម្រើស​អាន​ ឬ​ទិញ​សៀវភៅ​លើ​ Google Play Store។ បើ​កម្មវិធី​ផ្ដោត​លើ​វត្ថុ​មិន​ត្រឹមត្រូវ​ អាច​ចុច​លើ​ icon កាមេរ៉ា​សាកល្បង​ម្ដង​ទៀត​។

មិន​ឥត​ខ្ចោះ​នោះ​ទេ​ ក្រុមហ៊ុន​សារភាព​ថា​ បច្ចេកវិទ្យា​ដំណើរការ​ល្អ​បំផុត​សម្គាល់​សៀវភៅ​ ផ្ទាំង​ផ្សាយ​រឿង​ និង​មួយ​ចំនួន​ទៀត​។ ពេល​តម្រង់​លើ​កាត​ជំនួញ​ នឹង​មាន​ជម្រើស​អាច​រក្សាទុក​ទំនាក់ទំនង៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ DigitalTrends   ប្រែ​សម្រួល៖ ប៊ុនធឿន