Apple គ្មាន​​អស់​មួយ​រៀល តែ​ផលិតផល​​ខ្លួន ​ត្រូវ​គេ​ផ្សាយ​ពេញ​ World Cup 2018

  • 2018-07-11 02:44:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ធំៗ​ជា​ច្រើន​បាន​ចំណាយ​ទឹក​ប្រាក់​មិន​ចេះ​តិច​​ដើម្បី​ឧបត្ថម្ភ​ដល់​ព្រឹត្តិការណ៍​ World Cup ឆ្នាំ ២០១៨ ​ដើម្បី​ឲ្យ​ផលិតផល​របស់​ខ្លួន​បាន​លេច​មុខ​ក្នុង​ព្រឹត្តិការណ៍​​ដ៏​ធំ​មួយ​នេះ។ ដោយ​ឡែក​​ Apple ឯណេះ​វិញ​ មិន​ទាំង​បាន​ចំណាយ​អស់​មួយ​កាក់​មួយ​សេន ប៉ុន្តែ​ផលិតផល​របស់​ខ្លួន​ត្រូវ​បាន​បង្ហាញ​មុខ​ជា​ហូរហែ តាម​រយៈ​​ការ​បង្ហាញ​របស់​កីឡាករ​ល្បីៗ។

អ្នក​ចាំ​ទី​របស់​​ក្រុម​ជម្រើស​ជាតិ​ម៉ិកស៊ីកូ​​ចុះ​ចត​នៅ​ព្រលាន​យន្តហោះ​រុស្សី​ដោយ​មាន​ពាក់​ AirPod ជាប់​ត្រចៀក
Javier Hernandez សមាជិក​​ក្រុម​ជម្រើស​ជាតិ​ម៉ិកស៊ីកូ​ក៏​មាន​ប្រើ​ AirPod ដែរ
ខ្សែ​បម្រើ​អាល្លឺម៉ង់​ Julian Draxler បាន​ចាក​ចេញ​ពី​យន្តហោះ​ដោយ​មាន​ពាក់​ AirPod
Romelu Lukaku នៃ​ក្រុម​ជម្រើស​ជាតិ​បែលហ្សិក​​ក៏​ចូល​ចិត្ត​​កាស​ Beat ដែល​ជា​ផលិតផល​របស់ Apple ណាស​ដែរ ប៉ុន្តែ​​កាស​របស់​​មាន​បិទ​បាំង​នូវ​ឡូហ្គោ​​នៃ​ផលិតផល​ ដែល​នេះ​ជា​ច្បាប់​តឹងតែង​មួយ​របស់​ FIFA
រូប​មួយ​សន្លឹក​នេះ​គឺ​ Jesse Lingard នៃ​ ជម្រើស​ជាតិ​អង់គ្លេស បង្ហាញ​មុខ​ជា​មួយ​ AirPod ពេល​​ចេញ​ទៅ​សម​​មុន​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រាត់​
Kyle Walker និង Danny Welbeck នៃ​ជម្រើស​ជាតិ​អង់គ្លេស​ក៏​ប្រើ AirPod ដូច Jesse Lingard ដែរ
ចំណែក​ Marcus Rashford វិញ​ប្រើ​ប្រាស់​កាស​ Beats
ក្រុម​អាហ្សង់ទីន មានអ្នកខ្លះបាន​​​បង្ហាញ​មុខ​ជា​មួយ​ AirPod និង​កាស​ Beats
សមាជិក​រួម​ក្រុម​ជា​មួយ​ Cristiano Ronaldo មាន​ក៏​ប្រើ​​ AirPod ដែរ
Neymar ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​ជា​មួយ​ AirPod

​​​​​​​​​​

ប្រភព៖ vnexpress   ប្រែ​សម្រួល៖ សុខហេង