Courtois រិះគន់​ក្រុម​បារាំង​ថា​ លេង​ការពារ​ពេក ចាំ​តែ​វាយ​បក

  • 2018-07-11 03:09:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាំ​ទី​របស់​ជម្រើស​ជាតិ​បែលហ្ស៊ិក​លើក​ឡើង ក្រុម​របស់​ខ្លួន​ល្អ​ជាង​បារាំង​ ​ក្នុង​ការ​ប្រកួត​កាល​ពី​យប់​មិញ ទោះ​​​លទ្ធផល​បរាជ័យ​ ១-០ ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ក៏​ដោយ។

គ្រាប់​១​ដោយ​ការ​ប្រើ​ក្បាល​របស់ Samuel Umtiti គ្រប់គ្រាន់​បញ្ជូន​បារាំង​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ World Cup នៅ​ទីក្រុង Moscow នា​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ។ ត្បិត​តែ​ឈ្នះ​បែប​នេះ​ក្ដី Courtois អ្នក​ចាំទី​ដៃ​ស្អិត​របស់ Chelsea យល់​ថា បារាំង​មិនមែន​ជា​ក្រុម​ល្អ​ណាស់​ណា​ទេ ចាំ​តែ​ការពារ​នឹង​វាយ​បក​លឿន​ៗ។

ថ្លែង​ប្រាប់ beIN Sports កីឡាករ​កម្ពស់​ខ្ពស់​និយាយ​ថា៖ “ខ្ញុំ​មិន​និយាយ​ថា ក្រុម​នាំ​មុខ​ពួក​យើង​ គេ​ល្អ​ជាង​ពួក​យើង​ទេ។ ក្រុម​នាំ​មុខ​ពួក​យើង​ ​មាន​ប្រព័ន្ធ​ការពារ​ល្អ​​ជាមួយ​កីឡាករ​១១​​ពី​​៣៥​ម៉ែត្រ​ពី​បង្គោល​ទី មុន​ពេល​​ពួក​គេ​រក​គ្រាប់​បាល់​បាន។ ពួក​គេ​តែងតែ​ធ្វើ​​បែប​នេះ​ក្នុង​ព្រឹត្តិការណ៍ World Cup ទាំង​មូល។ ជាក់​ស្ដែង​ប៉ះ​អ៊ុយរុយហ្គាយ ពួក​គេ​រក​គ្រាប់​បាន​ពី​បាល់ Free-Kick។ ថ្ងៃ​នេះ​ដោយ​បាល់​ជ្រុង។ អាណិត​ណាស់​ តែ​នេះ​ជា​បាល់​ទាត់"។

Courtois បន្ត​ទៀត​ថា ក្រុម​ទាំង​អស់​លេង​ក្នុង​​យុទ្ធសាស្ត្រ ​រៀង​ខ្លួន។ តែ​យុទ្ធសាស្ត្រ ​​បារាំង​​លេង​ការពារ​និង​វាយបក ដោយ​មាន Mbappé ដែល​ជា​កីឡាករ​លឿនលឿន។ ប៉ុន្តែ​នេះ​ជា​រឿង​អាម៉ាស់​ម៉ាស់​ក្នុង​បាល់ទាត់ អ្នក​ដឹង​ហើយ។

ប្រភព៖ Mirror   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម