កាមេរ៉ា​ថ្មី​របស់​ Nikon អាច​ Zoom បាន​ដល់​ ១២៥ ដង​

  • 2018-07-11 03:11:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 3

ចន្លោះមិនឃើញ

Nikon Coolplix P1000 គឺ​ជា​កាមេរ៉ា​ជំនាន់​ថ្មី​ដែល​មក​ជំនួស​តំណែង​ Nikon Coolplix P900។ P1000 មាន​សមត្ថភាព​អស្ចារ្យ​ដោយ​អាច​​ធ្វើ​ការ​ Zoom បែប​ Optical បាន​ដល់​ ១២៥ ដង ខណៈ​ P900 អាច​ Zoom បាន​ត្រឹម​ ៨៣ ដង។

P1000 គឺ​ផលិត​ឡើង​សម្រាប់​​ការ​ថត​រូប​ដែល​ត្រូវ​ការ​ Zoom បាន​ឆ្ងាយ​ ដូច​ជា​ថត​រូប​អវកាស និង​ថត​រូប​​ធម្មជាតិ​ជា​ដើម ហេតុ​នេះ​ហើយ​ទើប​កាមេរ៉ា​នេះ​មាន​បំពាក់​នូវ​ Settings ពិសេស​ ដែល​មាន​ឈ្មោះ​ថា​ bird-watching និង moon-shooting។

Sensor ​របស់​កាមេរ៉ា​នេះ​​មាន​កម្រិត​ ១៦ MP មាន​ Aperture ចាប់​ពី​ f/2.8 ​រហូត​ដល់​ f/8 (ពេល​ពន្លូត​ឡេន​ដល់​វែង​បំផុត)។ កាមេរ៉ា​នេះ​ក៏​មាន​សមត្ថភាព​​ថត​វីដេអូ​ក្នុង​កម្រិត​ 4K នៅ​ល្បឿន​ ៣០ ប្លង់/វិនាទី, មាន​អេក្រង់​ OLED សម្រាប់​បង្ហាញ​រូបភាព, អាច​ថត​រូប​ប្រភេទ​ RAW និង​មាន​ទម្ងន់​ ១,៤ គីឡូក្រាម។

Nikon Coolplix P1000 នេះ​​មាន​តម្លៃ​ ៩៩៩ ដុល្លារ ​ដែល​នឹង​លក់​លើ​ទីផ្សារ​បរទេស​នៅ​ក្នុង​ខែ​កញ្ញា​ខាង​មុខ​នេះ៕​​ ​​​​​​​​​​


ប្រភព៖ The Verge   ប្រែ​សម្រួល៖ សុខហេង