គ្រាន់ដឹងអ្នកទាំង ១៣ ចេញពីល្អាង​អស់ David Beckham ចេញ​សារសាទរភ្លាម

  • 2018-07-11 03:30:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បេសកកម្ម​ជួយ​ក្មេងៗ​ទាំង​ ១២ និង​គ្រូបង្វឹក​ម្នាក់​ពី​ល្អាងភ្នំ​ថាំហ្លួង​ បាន​បញ្ចប់​ដោយ​ជោគជ័យ​បំផុត​កាល​ពី​ល្ងាច​ថ្ងៃ​ទី​ ១០ ខែកក្កដា​ម្សិលមិញ​នេះ បង្ក​ឲ្យ​មាន​ការ​សាទរ​ជា​ច្រើន​ពី​សំណាក់​មនុស្ស​ជា​ច្រើន​នាំ​គ្នា​សាទរ​នឹង​ដំណឹង​នេះ ក្នុង​នោះ​ក៏​រួម​មាន​អតីត​កីឡាករ​បាល់ទាត់​ ដែល​បច្ចុប្បន្ន​ជា​តារាហូលីវូដ David Beckham ដែរ។

David Beckham
ក្រុមបាល់ទាត់ជ្រូកព្រៃ ដែលជាប់​ក្នុងល្អាង

លោក​ឪពុក​កូន​ ៤​រូបនេះ​ បាន​បង្ហោះ​រូបភាព​ក្រុម​កីឡាករ​វ័យ​ក្មេង​ទាំង​ ១៣​នាក់​ អម​ដោយ​ពាក្យ​ពេចន៍​មួយ​ចំនួន​អបអរ​ និង​ក្ដី​សប្បាយ​រីករាយ​ដែល​គ្រប់​គ្នា​មាន​សុវត្ថិភាព។ David Beckham បាន​សរសេរ​ថា៖ "ខ្ញុំ​មាន​អារម្មណ៍​សប្បាយ​រីករាយ​បំផុត​ដែល​ ឮ​ព័ត៌មាន​ពី​ប្រទេស​ថៃ។ ក្មេងប្រុស​ទាំងនេះ​គឺ​ជា​វីរបុរស​ពិតៗ ក្នុង​នោះ​ក៏មាន​គ្រូបង្វឹក​ បុរស​ នារី​ដែល​យក​​ជីវិត​ប្រថុយ​នឹង​គ្រោះ​ថ្នាក់​ដើម្បី​សង្គ្រោះ​ក្មេងៗ និង​អ្នក​ជ្រមុជ​ទឹក​ថៃ​ដ៏​អស្ចារ្យ​ Saman Kunanផងដែរ។ នេះ​ពិត​ជា​រឿង​រីករាយ និង​ជួល​ចិត្ត​បំផុត”។

ប្រជាជន​ថៃ​ និង​ជនជាតិ​ផ្សេង​ទៀត​ស្ទើរ​ពាស​ពេញ​ពិភពលោក​ ពិត​ជា​រំភើប​ឥត​ឧបមា​ ដែល​ក្មេង​ទាំង​អស់​ដែល​ជាប់​ក្នុង​ល្អាង​ភ្នំ​មាន​មាន​សុវត្ថិភាព​ ពិសេស​ដឹង​គុណ​ជានិច្ច​ចំពោះ​ការ​លះបង់​មិន​ខ្លាច​ឧបសគ្គ​របស់​ក្រុម​អ្នក​ជួយ​សង្គ្រោះ​ទាំង​ជាតិ និង​អន្តរជាតិ៕

ប្រភព៖ Mthai   ប្រែ​សម្រួល៖ យី សុធារី