ក្ដៅៗ! ពេលនេះ​ កំពូលតារាសម្ដែង​ Bella Ranee មកដល់​កម្ពុជាហើយ

  • 2018-07-11 04:00:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ដ៏​ល្បី​ Bella Ranee បាន​មក​ដល់​ប្រទេស​កម្ពុជា​ហើយ​នៅមុន​នេះ​បន្តិច​ ដោយមាន​ការ​ស្វាគមន៍​ពី​សំណាក់​ អ្នកគាំទ្រ​នៅ​កម្ពុជា​ជា​ច្រើន​នាក់។

Bella តារា​ស្រី​ប្រចាំ​ប៉ុស្តិ៍​លេខ ៣​ថៃ បាន​បង្ក​ឲ្យ​គ្រប់​គ្នា​ដែល​ជា​អ្នក​គាំទ្រ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ជាមួយ​ដំណឹង​មក​កាន់​ប្រទេស​កម្ពុជា ហើយ​​ពេល​នេះ​ នាង​បាន​មក​ដល់​ហើយ​ ជាមួយ​ការ​ស្វាគមន៍​យ៉ាងកក់ក្ដៅ​ពី​សំណាក់​អ្នក​គាំទ្រ​ទាំង​អស់ ពិសេស​សម្រែក​ហ៊ោ​កញ្ជ្រៀវ​ពី​គ្រប់​គ្នា​ដែល​ស្រឡាញ់​ពេញ​ចិត្ត​នាង។ វត្តមាន​របស់ Bella នៅលើទឹកដីកម្ពុជានាពេលនេះ គឺដើម្បីចូលរួម​ខួប ៣​ឆ្នាំ​របស់ទូរទស្សន៍ ភីអិនអិន ដែល​នឹង​ប្រព្រឹត្តិទៅនៅល្ងាចនេះ នៅផ្សារទំនើបអ៊ីអន២សែនសុខ។

រូបភាពលើ Instagram Story របស់ Bella

ខាង​ក្រោម​ជា​ទិដ្ឋភាព​មួយ​ចំនួន​របស់​ Bella ឬ​ម៉ែយីង​ការាកេត​ ពេល​មក​ដល់​កម្ពុជា​ភ្លាម៖

វីដេអូពីទំព័រហ្វេសប៊ុក ThirTeen Terrors - Cambodia

អត្ថបទ៖ យី សុធារី