ទីបំផុត បេប៊ី បានសម្រេចក្ដីប្រាថ្នាហើយ ក្រោយគេងស្រមៃច្រើនឆ្នាំ

  • 2018-07-11 04:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ទី​បំផុត​ក្ដី​ប្រាថ្នា​តារា​ចម្រៀង​ និង​សម្ដែង បេប៊ី បាន​សម្រេច​ហើយ​ក្រោយ​ពី​ដេក​ស្រមៃ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​នេះ។ ក្ដី​សុបិន​តាំង​ពី​នៅ​កុមារភាព​គឺ​​នាង ចង់​​ស្លៀក​នូវ​ឈុត​ព្រះនាង ឥន្ទ្រ​ទេវី។

បេប៊ី ស្លៀក​ឈុត​ព្រះនាង ឥន្ទ្រ​ទេវី។

ជាមួយ​ក្ដី​រំភើប​លាយឡំ​ជាមួយ​សំឡេង​សើច​តិច​ៗ​ បេប៊ី និយាយ ថា នេះ​គឺ​ជា​លើក​ដំបូង​ហើយ ដែល​នាង​ស្លៀក​​សម្លៀក​បំពាក់​ ព្រះ​នាង ឥន្ទ្រ​ទេវី​ ទោះ​បី​វា​ធ្ងន់​បន្តិច​​​​មែន​តែ​នាង ចូល​ចិត្ត​ព្រោះ​វា​គឺ​ជា​ក្ដី​​ប្រាថ្នា​តាំង​ពី​នៅ​កុមារភាព​ម្ល៉េះ ហើយ​ក៏​មិន​នឹក​ស្មាន​ថា​បាន​សម្រេច​ដែរ​ ព្រោះ​វា​ច្រើន​ឆ្នាំ​មក​ហើយ។

​​ "ខ្ញុំ​​តែង​ស្រមៃ​ថា​នឹង​ស្លៀក​ឈុត​សម្លៀក​បំពាក់​នេះ ​តាំងតែ​ពី​ក្មេង​មក​ម្ល៉េះ ប៉ុន្តែ​មិនដែល​មានឱកាស​សោះ ទើបតែ​ថ្ងៃនេះ​ខ្ញុំ​មានឱកាស​បាន​ស្លៀក​ឈុត​ក្នុង​​ក្ដី​ស្រមៃ​របស់​ខ្ញុំ​ ហើយ​ខ្ញុំ​ពិត​ជា​មាន​អារម្មណ៍​រំភើប និង​សប្បាយចិត្ត ប្លែក​ស្រស់​ស្អាត ទោះបីជា​ធ្ងន់​បន្តិច តែ​ខ្ញុំ​ចូលចិត្ត" ។ បេប៊ី បញ្ជាក់។

បេប៊ី ស្លៀក​ឈុត​ព្រះនាង ឥន្ទ្រ​ទេវី។

​ឈុត​ព្រះ​នាង​ឥន្ទ្រ​ទេវី​ដែល​ បេប៊ី​ ស្លៀក​គឺ​នាង​ ​យក​មក​ប្រកួតប្រជែង​ក្នុង​កម្មវិធី​មួយ​ ជា​លទ្ធផល​គឺ​នាង​ទទួល​បាន​ពានរង្វាន់​​ដូច​ក្ដី​ប្រាថ្នា​ផង​ដែរ។

គួរ​រម្លឹក​ថា​​សម្លៀក​បំពាក់​ប្រពៃណី​​សម័យ​អង្គរ​ដែល​ស្រី​ស្អាត​ ជុំ រចនាពេជ្រ ហៅ បេប៊ី ពិត​ជា​ស្រស់​ស្អាត​ខ្លាំង ទោះ​បី​វា​ធ្ងន់​ពិបាក​ដើរ​បន្តិច​តែ​នាង សប្បាយ​ចិត្ត ព្រោះ​​បាន​​​ទទួល​បាន​ពាន​រង្វាន់​​ឆ្នើម​​ពី​ការ​ប្រកួត​ និង​បាន​សម្រេច​ក្ដី​បំណង​ច្រើន​​ជា​ច្រើន​ឆ្នាំ៕​

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទពេញនិយម