គ្រូ​ក្រូអាត​ថា ​ឈុត​​បារាំង​និង​អង់គ្លេស​ស្ថិត​​ក្រោម​ក្រុម​លោក​ទេ

  • 2018-07-11 08:15:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ោង​១​យប់​រាត្រី​នេះ​ ក្រូអាត​និង​ត្រូវ​ប៉ះ​អង់គ្លេស​ដើម្បី​ដណ្ដើម​កន្លែង​ទៅ​លេង​វគ្គ​ផ្ដាច់ព្រ័ត្រ World Cup ដែល​មាន​បារាំង​កំពុង​ឈរ​ចាំ​ជា​ស្រេច ក្រោយ​ឈ្នះ​បែលហ្ស៊ិក​យប់មិញ។ មុន​ការ​ប្រកួត​មក​ដល់​​លោក Zlatko Dalic ដែល​ជា​គ្រូ​ក្រូអាត​គិត​ថា ក្រុម​កីឡាករ​របស់​បារាំង​និង​អង់គ្លេស​​មិន​ល្អ​ជាង​ក្រុម​លោក​ទេ។ ខាងក្រោម​ជា​ព័ត៌មាន​មួយចំនួន​នៃ​ការ​ប្រកួត​រវាង ក្រូអាត​និង​អង់គ្លេស៖

ព័ត៌មាន​ក្រុម​ទាំង​ពីរ

  • ខ្សែ​ការពារ​ស្ដាំ​ជម្រើស​ដំបូង​របស់​ក្រូអាត Sime Vrsaljk មិន​អាច​លេង​បាន​ទេ ដោយ​មាន​បញ្ហា​របួស​ជង្គង់​​កាល​ប៉ះ​ជាមួយ​រុស្សី
  • អ្នក​ចាំទីរបស់ក្រូអាត Danijel Subasic នឹង​ពិនិត្យ​បន្ថែម បន្ទាប់​ពី​រង​របួស​សរសៃពួរ
  • ក្រុម​កីឡាករ​២៣​នាក់​​របស់​លោក  Gareth Southgate ដែល​ជា​គ្រូ​របស់​អង់គ្លេស​បាន​ចេញ​មក​ហ្វឹកហាត់​ទាំង​អស់​នៅ​ថ្ងៃ​នេះ
  • ខ្សែ​ប្រយុទ្ធ​អង់គ្លេស Jamie Vardy និង​ខ្សែ​បម្រើ​ Jordan Henderson ជា​ពី​របួស​ដូច​គ្នា

សម្ដី​គ្រូ​ទាំង​ពីរ​ក្រុម

  • Zlatko Dalic៖ "​ពូក​យើង​មាន​អតីត​កាល​ល្អ​កាល​នៅ​បារាំង (ពេល​នេះ​ក្រូអាត​ឡើង​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ឆ្នាំ​១៩៩៨) ក្រុម​កីឡាករ​ពួក​យើង​ធ្វើ​បាន​ល្អ។ ពួក​យើង​ចង់​បាន​ឲ្យ​បាន​ដូច​ឆ្នាំ​នោះ​ដែរ។ ត្បិត​តែ​វា​ពិបាក​​ក្នុង​ការធ្វើ​ម្ដង​ទៀត តែ​ពួក​យើង​នឹង​ព្យាយាម​ធ្វើ​វា។ ពួក​យើង​គោរព​​គ្រប់​គ្នា​ទាំង​អង់គ្លេស​និង​បារាំង។ ប៉ុន្តែ​​ក្រុម​កីឡាករ​របស់​ក្រុម​ទាំង​ពីរ​មិន​ល្អ​ដូច​​​ពួក​យើង​ទេ"។

  • Gareth Southgate បាន​ព្រមាន​កូន​ក្រុម​ថា វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​របស់​អង់គ្លេស​ទល់​នឹង​ក្រូអាត​​នឹង​ក្លាយ​ជា​ការ​សាកល្បង​ដ៏​លំបាក​បំផុត​សម្រាប់​ក្រុម​លោក​នៅ World Cup។

ប្រវត្តិ​ជួប​គ្នា

  • ពួក​គេ​ធ្លាប់​ជួប​គ្នា​៧​ដង ក្នុង​នោះ​អង់គ្លេស​ឈ្នះ​៤ ក្រូអាត​ឈ្នះ​២ ស្មើ​គ្នា​ម្ដង
  • ៦​នៃ​៧​ប្រកួត​ចុងក្រោយ​របស់​ក្រុម​ទាំង​ពីរ​តែងតែ​លេង​ចំ​ថ្ងៃ​ពុធ (បើ​គិត​ម៉ោង​នៅ​រុស្សី​យប់​នេះ​ពួក​គេ​​ប្រកួត​គ្នា​ថ្ងៃ​ពុធ​ទៀត​ហើយ)

រឿង​ត្រូវ​ដឹង​ពី​ក្រូអាត

  • ​នេះ​គឺ​ជា​ការ​ឡើង​មក​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​​ WC លើក​ទី​ពីរ​របស់​ក្រូអាត ដោយ​លើក​ដំបូង​នៅ​ឆ្នាំ​១៩៩៨
  • ក្នុង​វគ្គ​ចាញ់​ធ្លាក់​នៅ WC ៦​ដង​ពួក​គេ​ចាញ់​តែ​ម្ដង​គត់​ នោះ​នៅ​ឆ្នាំ​១៩៩៨
  • ប៉ះ​ក្រុម​នៅ​អឺរ៉ុប​៧​ប្រកួត​នៅ WC ពួក​គេ​ចាញ់​តែម្ដង​គត់ ពោល​ឈ្នះ​៥ ស្មើ​២
  • ៩​ប្រកួត​ចុងក្រោយ​របស់​ក្រូអាត​មិន​ដែល​ចាញ់​សោះ
  • World Cup ឆ្នាំ​នេះ ក្រូអាត​មាន​កីឡាករ​ដល់​៨​នាក់​ដែល​អាច​រក​គ្រាប់​បាល់

រឿង​ត្រូវ​ដឹង​ពីអង់គ្លេស

  • នេះ​ជា​ការ​ឡើង​មក​វគ្គ Semi-Final លើក​ទី​៣​របស់​អង់គ្លេស ក្នុង​នោះ​ឆ្នាំ​១៩៦៦​ឈ្នះ​ព័រទុយហ្គាល់ ២-១ និង​ចាញ់​អាល្លឺម៉ង់​ខាង​លិច​​ឆ្នាំ​១៩៩០។
  • តោ​កំណាច​ធ្លាប់​ធ្លាក់​៣​ដង​ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៅ​កម្មវិធី​ធំ​ៗ (Euro១៩៩៦ ចាញ់​អាល្លឺម៉ង់,​ WC១៩៩០ ចាញ់​អាល្លឺម៉ង់​ខាង​លិច​និង​ Euro១៩៦៨​ចាញ់ យូហ្គោស្លាវី​)
  • ៦​ប្រកួត​ចុងក្រោយ​នៅ WC អង់គ្លេស​ចាញ់​តែ​ម្ដង​គត់ (ឈ្នះ​៣ ស្មើ​២)
  • ៣០​ប្រកួត​​ចុងក្រោយ​ អង់គ្លេស​ចាញ់​តែ​២​ទេ (​ឈ្នះ​២២ ស្មើ​៦)

​​​​

១១​នាក់​របស់​ក្រូអាត

​១១​នាក់​របស់​អង់គ្លេស

អត្ថបទ៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម