ក្លឹប Real បង្ហោះ​វីដេអូ​រំជួល​ចិត្ត​មួយ​ អរគុណ Ronaldo

  • 2018-07-11 11:00:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ថ្ងៃ​នេះ ក្លឹប Real Madrid បាន​បង្ហោះ​វីដេអូ​មួយ ដើម្បី​ធ្វើ​ការ​អរគុណ​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo។

វីដេអូ​ត្រូវ​បាន​បង្ហោះ​ដោយ​បណ្ដាញទំនាក់ទំនងសង្គមរបស់​ក្លឹប។ វីដេអូ​ដែល​មាន​ប្រវែង​ជិត ៧ នាទី បាន​បង្ហាញ​ពី​អ្វី​ដែល​ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់​បាន​សម្រេច​បាន​ជា​ច្រើន​ជាមួយ​ក្លឹប​កាល​ពី​ឆ្នាំ ២០០៩ មក។

វីដេអូ​ចាប់​ផ្ដើម​ដំបូង​ដោយ​បង្ហាញ​អំពី​កីឡាករ​ធ្វើ​ការ​ថ្លែង​ការ​សំណេះសំណាល​ដំបូង​ជាមួយ​អ្នក​គាំទ្រ​ Real Madrid នៅ​កីឡដ្ឋាន Santiago Bernabeu នៅ​ពេល​ខ្សែ​ប្រយុទ្ធ​ទើប​ធ្វើ​ការ​ផ្ទេរ​ពី​ក្លឹប​ Manchester United។ បន្ត​បន្ទាប់​មក​ទៀត វីដេអូ​បាន​បង្ហាញ​ពី​ការ​ស៊ុត​បញ្ចូល​ទី​របស់​ Ronaldo ព្រម​ទាំង​គ្រាប់​បាល់​អស្ចារ្យ​មួយ​ចំនួន​របស់​កីឡាករ ក្នុង​អំឡុង​ពេល​លេង​ឲ្យ​ក្លឹប​រយៈ​ពេល ៩ ឆ្នាំនេះ។ នៅ​ជិត​ចុង​បញ្ចប់​នៃ​វីដេអូ ទិដ្ឋភាព​នៃ​ការ​ឈ្នះ​ពាន​ជា​ច្រើន​របស់​កីឡាករ​ត្រូវ​បាន​បង្ហាញ។ វីដេអូ​បញ្ចប់​ដោយ​ពាក្យ “Gracias Cristiano” ដែល​ប្រែ​ជា​ភាសា​ខ្មែរ​ថា "អរគុណ Cristiano”។

សូម​បញ្ជាក់​ផង​ដែរ កាល​ពី​យប់​ម្សិលមិញ (ម៉ោង​នៅ​កម្ពុជា) ក្លឹប Real Madrid បាន​ប្រកាស​ជា​ផ្លូវ​ការ​ថា Ronaldo បាន "យល់​ព្រម" ចូល​រួម​ជាមួយ​ក្លឹប​អ៊ីតាលី Juventus។

Ronaldo ចូល​រួម​ជាមួយ​ក្លឹប Real Madrid កាល​ពី​ឆ្នាំ ២០០៩។ ក្នុង​អំឡុង​ពេល​ ៩ ឆ្នាំ​នៅ​ក្លឹប កីឡាករ​ស៊ុត​ចូល ៤៥០ គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន ៤៣៨លើក ព្រម​ទាំង​បាន​ជួយ​ក្លឹប​ឲ្យ​ឈ្នះ​ពាន​ធំៗ​ជា​ច្រើន។

សូមទស្សនាវីដេអូខាងក្រោម៖៕

ប្រភព៖ Real Madrid   ប្រែ​សម្រួល៖ ហ៊ីម រស្មី