៤ ចំណុច​​អ្នកគាំទ្រត្រូវ​ដឹង បើ​សិន iPhone X Plus ចេញលក់​ខែ​កញ្ញា​នេះ​ពិត​មែន

  • 2018-07-12 01:58:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុមហ៊ុន Apple ត្រូវ​បាន​គេ​ជឿជាក់​ថា​នឹង​មាន​វត្តមាន​ស្មាតហ្វូន​អេក្រង់​ធំ iPhone X Plus វិវត្ត​បន្ត​លើ iPhone X ជំនាន់​ឆ្នាំ ២០១៧។ សង្ខេប​ចេញ​ពី​ចចាមអារ៉ាម​កន្លង​ទៅ ៤ ចំណុច​ខ្លឹម ដែល​ប្រិយមិត្ត Apple គួរ​ដឹង មុន​ការ​ដាក់​បង្ហាញ​ត្រូវ​ធ្វើ​ឡើង​ជា​ផ្លូវការ។

១.ទំហំ​និង​អេក្រង់:

យោង​តាម​ដំណឹង​ល្ហិចល្ហៀង iPhone X Plus នឹង​មាន​អេក្រង់ ៦,២០ អ៊ីញ ធៀប​នឹង iPhone X មាន​ត្រឹម ៥,៦៥ អ៊ីញ ប៉ុន្តែ​ជា​ប្រភេទ​អេក្រង់ OLED ដែល​មាន​តម្លៃ​ថ្លៃ​ដូច​គ្នា។

២.តម្លៃ:

​សព្វថ្ងៃ iPhone X ទំហំ 64GB ថ្លៃ ៩៩៩ ដុល្លារ ខណៈ 256GB ថ្លៃ ១ ១៤៩ ដុល្លារ ប៉ុន្តែ​តម្លៃ​នេះ​ក៏​នឹង​រក្សា​បាន​យ៉ាង​ល្អ​លើ​ iPhone X Plus ឆ្នាំ ២០១៨។ នេះ​បើ​ផ្អែក​តាម​ការ​វិភាគ​ពី​បុគ្គល​ជំនាញ​ជា​ច្រើន​រូប។

៣.ទំហំ​អង្គ​ផ្ទុក:

ប្រភព​ជា​ច្រើន​ជឿជាក់​ថា​​ អង្គ​ផ្ទុក 512GB នឹង​បើក​ឲ្យ​ប្រើប្រាស់​ជា​លើក​ដំបូង​លើ iPhone X Plus ខ្ពស់​ជាង​ជំនាន់​បច្ចុប្បន្ន​មាន​ដល់ 256GB។ ចចាមអារ៉ាម​នេះ​កើត​ចេញ ក្រោយ​ពេល​ក្រុមហ៊ុន​យក្ស SAMSUNG​ និង Huawei កំពុង​ដុតដៃដុតជើង​វិវត្ត​អង្គ​ផ្ទុក​ទំហំ​ធំ​ប្រភេទ​នេះ។

៤.កាលបរិច្ឆេទ​បង្ហាញ​ខ្លួន:

មិន​ខុស​ពី​រាល់​ឆ្នាំ ព្រឹត្តិការណ៍​ដាក់​បង្ហាញ iPhone សេរ៊ី​ថ្មី នឹង​ធ្វើ​ឡើង​នា​ខែ​កញ្ញា ប៉ុន្តែ​តាម​សង្វាក់​ផលិតកម្ម​បច្ចុប្បន្ន​ត្រូវ​បាន​ប្រភព​បង្ហើប​ថា​ជួប​បញ្ហា​ខ្លះ​ទាក់ទង​ការ​ផលិត​បច្ចេកវិទ្យា TrueDepth ជំនាន់​ថ្មី ចំណុច​នេះ​ហើយ​ក៏ Apple អាច​នឹង​ត្រូវ​រាំងស្ទះ ហើយ​ពន្យារ​ពេល​ការ​ដាក់​បង្ហាញ ប្រសិន​រក​ដំណោះស្រាយ​មិន​ទាន់​ពេលវេលា។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ idropnews   ប្រែ​សម្រួល៖ កៅ រក្សា