ឡេង ណាវ៉ាត់ត្រា ល្បីមានងារជាឧកញ៉ាយូរហើយ តាមពិតទើបតែធ្លាក់ព្រះរាជក្រឹត្យថ្មីៗនេះតើ

  • 2018-07-12 02:54:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​មាន​ប្រវត្តិ​ជា​អតីត​ពលករ​នៅ​​នៅ​ប្រទេស​កូរ៉េ ​និង​ជា​ថៅកែ​សំណង់​ផ្ទះ​ល្វែង ឡេង ណាវ៉ាត់ត្រា ដែល​ល្បី​ថា ទទួល​ងា​រជា​ឧកញ៉ា​ជិត​១ឆ្នាំ​មក​ហើយ ការ​ពិត​ទើប​តែ​ធ្លាក់​ព្រះរាជក្រឹត្យ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​នេះ​ប៉ុណ្ណោះ។

តាម​ការ​ការ​បង្ហោះ​សារ​ជូនពរ របស់​​លោក ហេង ឡុង គូស្នេហ៍​អ្នក​នាង ចន ចន្ទ័លក្ខិណា ដែល​មាន​អម​និង​ព្រះរាជក្រឹត្យ​ផង​នោះ បាន​ឲ្យ​ដឹង​ថា លោក ឡេង ណាវ៉ាត់​ត្រា ទើប​តែ​ត្រូវ​បាន​ព្រះ​មហាក្សត្រ​តែងតាំង​ជា​ឧកញ៉ា កាល​ពី​ថ្ងៃ​ទី០៦ ខែ កក្កដា ឆ្នាំ ២០១៨​នេះ ប៉ុណ្ណោះ។

ជុំវិញ​ការ​ធ្លាក់​ព្រះរាជក្រឹត្យ ក្រោយ​ល្បី​​មាន​ងា​ជា​ឧកញ៉ា​នេះ លោក ឧកញ៉ា​​ឡេង ណាវ៉ាត់​ត្រា បាន​ពន្យល់​ថា ដោយសារតែ​ឯកសារ​​​របស់​លោក​មាន​ការ​យឺតយ៉ាវ ហើយ​ត្រូវ​ឆ្លង​កាត់​​​ច្រើន​ដំណាក់​កាល។

កន្លង​មក លោកឧកញ៉ា ​ឡេង ណាវ៉ាត់​ត្រា ត្រូវ​បាន​គេ​ដឹង​ថា បាន​ជួយ​សង្គម​ច្រើន ក្នុង​នោះ​មាន​ជួយ​ដល់​​មន្ទីរពេទ្យ​គន្ធបុប្ផា កាកបាទក្រហម និង កិច្ច​ការ​សង្គម​ជា​ច្រើន​ទៀត ក្នុង​នោះ​ក្នុង​ចង្កោម​អ្នក​សិល្បៈ​ដែល​មាន​បញ្ហា​សុខភាព​ក៏​ដូច​ជា​បញ្ហា​​ជីវភាព លោក​តែង​តែ​ជួយ​មិន​ដាច់​ឡើយ។ ឧកញ៉ា​​ឡេង ណាវ៉ាត់​ត្រា បាន​ប្ដេជ្ញា​ថា មួយជីវិត​​របស់​លោក ​នឹង​​ធ្វើការ​ដើម្បី​ខ្លួន​ឯង ៥០% សង្គម៥០% ដោយ​ក្ដី​រីករាយ​​​ផុស​ចេញ​ពី​បេះ​ដូង​ពិតៗ៕

អត្ថបទៈ ស៊ុនហួត