បន្ទាប់ពី BIGBANG ក្រុម BLACKPINK គឺ​ជាគ្រាប់ពេជ្រមានត​ម្លៃថ្មីរបស់ YG?

  • 2018-07-12 03:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មី​ៗ​ក្រុម​ចម្រៀង​ BLACKPINK ហាក់​ដូចជា​ឡើង​កូដ​ខ្លាំង​ក្រោយ​បង្ហាញ​ខ្លួន​ជាមួយ​អាល់ប៊ុម​ ដែល​អាច​ស្ទួយ​ផលិតកម្ម​ YG ថែម​មួយ​កម្រិត។

BLACKPINK

ជាក់ស្ដែង​ថ្មីៗ​នេះ​ទៀត​សោត​ ផលិតកម្ម​ YG បាន​បញ្ជាក់​ថា​ខ្លួន​ត្រៀម​បញ្ជ្រាប​ BLACKPINK ចូល​ក្នុង​ទីផ្សារ​ខាង​ប៉ែក​អឺរ៉ុប​នៅ​ខែ​កញ្ញា​ខាង​មុខ។ ជាមួយ​ការ​ប្រកាស​នេះ​ ពិត​ជា​អាច​ឲ្យ​អ្នក​គាំទ្រ​ភាគ​ច្រើន​ដឹង​ថា​ ក្រុម​នារី​វ័យ​ក្មេង​នេះ​នឹង​ធ្វើ​ការ​ប្រគំ​តន្ត្រី​ទេសចរណ៍​លក្ខណៈ​ពិភពលោក​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្រុម។

BIGBANG

ដោយសារ​ការ​ប្រកាស​របស់​ផលិតកម្ម​ YG ទាក់ទង​នឹង​គម្រោង​ថ្មី​នេះ​ ទើប​អ្នក​គាំទ្រ​របស់​ BLACKPINK ទាំង​អស់​ជឿ​ជាក់​យ៉ាង​ច្បាស់​ថា​ បន្ទាប់​ពី​ BIGBANG គឺ​ BLACKPINK នេះ​ហើយ​ដែល​ជា​គ្រាប់​ពេជ្រ​មានតម្លៃថ្មី​មួយ​ទៀត​របស់​ផលិតកម្ម។ ហេតុផល​មួយទៀតនោះ​ គឺ​ការ​បង្ហាញ​ខ្លួន​លើ​ឆាក​អឺរ៉ុប​ក្នុង​ពេល​ឆាប់​ៗរបស់​ក្រុម​នារី​សមាជិក​ ៤​នាក់​នេះ​ ក៏​នឹង​ធ្វើ​ឲ្យ​ប្រជាប្រិយភាព​ក្រុម​កើន​ឡើង​​ជា​លំដាប់ ហើយ​ក៏​ជា​ប្រយោជន៍​ធំ​សម្រាប់​ផលិតកម្ម​ទាំង​មូលដែរ។

ដោយឡែក​ ទោះ​បី​ជាយ៉ាង​ ក៏មាន​ព័ត៌មាន​លេចឮ​ទៀត​ថា​ ម្ចាស់​បទ​ "DDI-DU DDU-DU” នឹង​វិល​មក​សាជាថ្មី​ ព្រម​ជាមួយ​បទ​ថ្មី​ទៀត​នៅ​ថ្ងៃ​ណាមួយ​ចុង​ឆ្នាំ​នេះ៕

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ យី សុធារី