បន្ទាប់ពីភ្លៀងធ្លាក់ច្រើនថ្ងៃនៅតំបន់សំខាន់ៗរួច កម្ពុជានឹងមានកូនរដូវប្រាំង១ទៀត

  • 2018-07-12 02:55:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ជូន​ដំណឹង​ពី​ការ​ព្យាករ​អាកាសធាតុ ​កម្ពុជា​នឹង​មាន​ភ្លៀង​ធ្លាក់​ ​ចាប់​ពី​ថ្ងៃ​ទី​១២ ដល់​១៨ ខែ​កក្កដា ឆ្នាំ​២០១៨ ឲ្យ​ប្រជាពលរដ្ឋ​ត្រូវ​ប្រុងប្រយ័ត្ន​​ ជា​ពិសេស​ប្រជា​នេសាទ​ និង​អ្នក​ធ្វើដំណើរ​តាម​សមុទ្រ​។

(សេចក្ដីជូនដំណឹង)

ការ​ព្យាករណ៍​ឲ្យ​ដឹង​​ថា ​កម្ពុជា​រងឥទ្ធិពល​ខ្យល់​មូសុង​និរតី និង​ប្រព័ន្ធ​សម្ពាធ​ទាប បណ្ដា​ខេត្ត ជាប់​ឆ្នេរ​សមុទ្រ នឹង​មាន​ភ្លៀង​ធ្លាក់​ច្រើន​ជា​បន្តបន្ទាប់ មាន​ខ្យល់​បក់​បោក​ខ្លាំង និង​មាន​រលក​ខ្ពស់​ៗ។ ​ឥទ្ធិពល​អាកាស​ធាតុ​នេះ នឹង​ធ្វើ​ឲ្យ​មាន​​ភ្លៀង​ធ្លាក់​នៅ​តាម​​​រាជធានី​ភ្នំពេញ​ និង​បណ្ដា​មួយ​ចំនួន​ ដូច​ជា​ខេត្ត​កណ្ដាល កំពង់ស្ពឺ និង​តាកែវ ហើយ​​បណ្ដា​ខេត្ត​ដទៃ​ទៀត នឹង​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ជា​បន្តបន្ទាប់ ក្នុង​បរិមាណ​ពី​មធ្យម​ទៅ​ច្រើន​។

​ដោយ​ឡែក​ បន្ទាប់​ពី​ភ្លៀង​ធ្លាក់​ច្រើន​ថ្ងៃ​រួច​ហើយ ​ក្រសួង​ធនធាន​ទឹក ​បង្ហើប​ថា​ កម្ពុជា​ក៏​នឹង​មាន ​កូន​រដូវ​ប្រាំង​នៅ​ចុង​ខែ​កក្កដា ​ដល់​ខែ​សីហា។ កូន​រដូវ​ប្រាំង​ ​រយៈ​ពេល​ខ្លី​នេះ ក្រសួង​ធន​ធាន​ទឹក និង​ឧតុ​និយម មិន​ទាន់​ចេញ​សេចក្ដី​ជូន​ដំណឹង​ជា​ផ្លូវការ​នៅ​ឡើយ​ ដោយ​ក្រសួង​បាន​ឆ្លើយ​តប​​សំណួរ​​នឹង​ប្រជា​ពល​រដ្ឋ​ប៉ុណ្ណោះ។​​​​​​​​​​

 

​​

អត្ថបទ៖ ស៊ិន សាវ៉េត