មាស ចាន់ណា ៖ Hun Sen Cup ណាហ្គា មិនឈ្នះគេទេបើលេងដូចម្សិលមិញ
- 2018-07-12 03:21:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មាស ចាន់ណា ៖ Hun Sen Cup ណាហ្គា មិនឈ្នះគេទេបើលេងដូចម្សិលមិញ
ចន្លោះមិនឃើញ
លោក មាស ចាន់ណា គ្រូបង្វឹកក្រុមបាល់ទាត់ ណាហ្គាវើល មើលឃើញការលេងរបស់កូនក្រុមនៅមានចន្លោះយ៉ាងច្រើនក្រោយប្រកួតចប់យកឈ្នះ ខេត្តកំពត ៥-១ ម្សិលមិញ ក្នុងការប្រកួតពាន Hun Sen Cup 2018 ជើងទី១។
គ្រូបង្វឹករូបនេះបានឲ្យដឹងថា កូនក្រុមរបស់ខ្លួននៅមានចន្លោះប្រហោងត្រង់តំបន់ប្រយុទ្ធ ក្នុងការលើកចូលពីស្លាប និងការផ្ដាច់ទីនៅតំបន់កណ្ដាល។ លោកថា បើកូនក្រុមលេងដូចម្សិលមិញនេះ ប្រាកដណាស់ នឹងមិនអាចយកឈ្នះក្រុមខ្លាំងៗឡើយ ហើយក៏រឹតតែពិបាកក្នុងការឈ្នះ Hun Sen Cup ឆ្នាំនេះ។
លោកចាត់ទុកការប្រកួតជាមួយកំពតនេះជាការចាប់ផ្ដើមធ្វើតេស្តកីឡាករ ក្នុងការត្រៀមលេងពាននេះឲ្យបានល្អនៅវគ្គបន្ទាប់។ សម្រាប់ជំនួបជើងទី២វិញ លោកក៏មិនមានការព្រួយបារម្ភអ្វីឡើយ ពីព្រោះកម្រិតរបស់ខេត្តកំពតមិនអាចទាត់ចូលក្រុមណាហ្គារហូតដល់ ៥ គ្រាប់នោះទេ។
ការប្រកួតជើងទី២ រវាងក្រុមទាំងពីរ នឹងធ្វើឡើងនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ នៅទឹកដីខេត្តកំពត។ ប្រកួតបន្ទាប់របស់ណាហ្គា នឹងត្រូវជួបអង្គរ Tiger នៅចុងសប្ដាហ៍នេះ សម្រាប់ការប្រកួតលីគកំពូលកម្ពុជា សប្ដាហ៍ទី១៤៕